តាមគេហទំព័រ Stuff.tv បានឲ្យដឹងថា ពួកគេទើបតែទទួលបានព័ត៌មានពីគំរូស្មាតហ្វូនជំនាន់បន្ទាប់របស់ HTC One X ពីប្រភពគួរឲ្យជឿជាក់មួយពីក្រុមហ៊ុន HTC។
ស្មាតហ្វូន One X II មាន Code Name Endeavour C2 នឹងប្រើប្រាស់ CPU Tegra 3+ Quad Core ល្បឿន 1,7GHz, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1 ជាមួយ Sense 4.1, រយះពេលនៃការប្រើប្រាស់ថ្មនឹងបានយូរជាង One X។ ជាមួយនោះផងដែរវាត្រូវបានផលិតចេញពណ៌ថ្មីលើសំបករបស់វា តែប្រភពមិនបានប្រាប់ជាពណ៌អ្វីទេ។ Endeavour C2 ត្រូវបានដឹងថានឹងលក់ដោយភ្ជាប់ជាមួយកាសស្តាប់ UrBeats ហើយអាចប្រើប្រាស់បានជាមួយគ្រប់ឧបករណ៍ដែលអាចប្រើលើ One X, សំរាប់ការរចនាម៉ូដគឺមិនមានអ្វីផ្លាស់ប្តូរច្រើនទេ បើប្រៀបជាមួយ One X ។

រូបសិប្បនិម្មិត
និយាយពីរូបសណ្ឋានវិញ Endeavour C2 នឹងបំពាក់រួចជាស្រេចនូវកម្មវិធី ClearVoice ដើម្បីអភិវឌ្ឍគុណភាពការសន្ទនា ហើយវាក៏ជាស្មាតហ្វូនដំបូងគេរបស់ HTC ដែលប្រើប្រាស់សេវាកម្មមើលវីដេអូតាមសំណូមពរ HTC Watch version 2។ HTC Endeavour C2 ត្រូវបានគេសង្ឃឹមថានឹងដាក់លក់លើទីផ្សារនៅមុន រឺក្នុងថ្ងៃទី01/10 ខាងមុខនេះ, ចំណែកតំលៃលក់គឺប្រហាក់ប្រហែលនឹងតំលៃរបស់HTC One X៕
ដោយ៖ សិលាប្រភព៖ tte