(កំពង់ស្ពឺ)៖ បុរសទុរគតម្នាក់ បានស្លាប់ដោយសារត្រីក្រាញ់ ត្បុលចូលក្នុងមាត់ ក្នុងពេលដែលកំពុងចាប់ត្រី កណ្ដាលភ្លៀងធ្លាក់ នៅរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ត្រង់ចំណុចអូរ​សំបុកចាប ខាងកើតភូមិត្រពាំងគង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សែ គិន អាយុ៤៥ឆ្នាំ មានជីវភាពក្រីក្រ គ្មានប្រពន្ធកូន រស់នៅជាមួយបងប្អូន ភូមិត្រពាំងគង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងពេលភ្លៀង គាត់បានទៅរកត្រី នៅចំណុចកើតហេតុខាងលើ ក៏ចាប់បានត្រីក្រាញ់មួយក្បាល យកមកខាំក្នុងមាត់ បណ្ដាលឱ្យត្រីក្រាញ់នោះ ត្បុលចូលក្នុងបំពង់ក ប្រកាច់ស្លាប់នៅនឹងកន្លែងភ្លាមៗ។

បច្ចុប្បន្នសព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ក្នុងភូមិត្រពាំងគង ឃុំសង្កែសាទប និងមានលោក សោម ពុទ្ធតារា មេបញ្ជាការអាវុធហត្ថស្រុកឱរ៉ាល់ មានចិត្តសប្បុរសជន បានចូលរួមបុណ្យសព នូវប្រាក់ចំនួន១០០,០០០រៀល៕

width=730

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី