ព័ត៌មានជាតិ ៖ ចោរចិត្តសឿង ផ្លោះចូលផ្ទះជាន់ទី ៤ លួចរបស់ ត្រូវបានក្របួចជាប់ ពីសំណាក់ម្ចាស់ផ្ទះ ខណៈពេលកំពុងតែធ្វើសកម្មភាព កាលពីវេលាទាបភ្លឺ ម៉ោង ២ និង ៣០នាទី ឈានចូលថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ នៅផ្ទះជាន់ទី ៤ មួយកន្លែង មានទីតាំងស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច មកពីសង្កាត់ផ្សារចាស់ ដោយធ្វើការចាប់ឃាត់ខ្លួននៅនឹងកន្លែងតែម្តង។ បន្ទាប់ពីបានចោតសួរជនជាប់ចោទដែលជាចោរចិត្តសឿងរូបនោះ មានឈ្មោះថា មេននី វ័យ ២២ ឆ្នាំ គ្មានទីលំនៅច្បាស់លាស់ ហើយគេបានធ្វើសកម្មភាពនេះ ទៅបានក៏ដោយសារតែមានការចូលរួមពីបក្សពួក ២ នាក់ផ្សេងទៀត ដែលបានបើកម៉ូតូមកទម្លាប់គេនៅទីនេះ។

លើសពីនេះទៅទៀត បើយោងទៅតាមសម្តីម្ចាស់ផ្ទះបានអោយដឹងថា កាលពីពេលកន្លងមកពួកគេក៏ធ្លាប់បានបាត់របស់របរមានតម្លៃមួយចំនួនរួចមកហើយ ដែលនៅក្នុងនោះរួមមានដូចជា ទូរស័ព្ទដៃ ៤ គ្រឿង នឹងថវិកាប្រមាណជាង ៨០០ ដុល្លារផងដែរ។
ជនជាប់ចោទវ័យ ២២ ឆ្នាំ (ឆ្វេង) និងភ្នាក់ងារមានសមត្តកិច្ច (ស្តាំ)
ក្រោយពីមានការស៊ើបសួរ ក៏ដូចជាចាប់ឃាត់ខ្លួនជនជាប់ចោទរូបនោះជាបណ្តោះអាសន្ន ស្របពេលដែលម្ចាស់ផ្ទះមិនបានដាក់ពាក្យបណ្តឹងនោះ ជាចុងក្រោយជនជាប់ចោទរូបនោះ ត្រូវបានដោះលែង៕
ដោយ ៖ រិទ្ធី