HTC Zara អាចនឹងជាស្មាតហ្វូនស៊េរីមធ្យមមួយ ដែលមានការរចនាម៉ូត គួបផ្សំគ្នារវាង ស៊េរី Oneនិងស៊េរី Desire របស់ HTC។

តាមគេហទំព័របច្ចេកវិទ្យា PhoneArena, ឧបករណ៍ដែលជិតធ្វើការបង្ហាញខ្លួនរបស់ HTC នឹងមានតួធ្វើពីជ័រ អេក្រង់ទំហំ 4.5 inch កំរិតពន្លឺ qHD 960 x 540 pixel។ និយាយពី Hardware, Zara នឹងបំពាក់នូវ Chip Snapdragon 400  ល្បឿន 1.4GHz, RAM 1GB, មេម៉ូរីក្នុង 8GB និងអាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD។

/

ចំនុចដែលគួរឲ្យចាប់អារម្មណ៍ គឺកាមេរ៉ា UltraPixel នឹងមាននៅលើម៉ូដែលនេះ និងមានកាមេរ៉ាមុខ1.6MP។ Zara ក៏បានដំឡើងរួចជាស្រេចនូវ Sense 5.0 ប្រព័ន្ធប្រតិបត្តិការ Android 4.2.2។ ស្មាតហ្វូន នឹងមានពីរ Version គឺ Version ប្រើស៊ីនមួយ និង Version ប្រើស៊ីមពីរ៕

ដោយ៖ សិលាប្រភព៖ VReview