ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ មានករណីកើតអព្ភូតហេតុ ចំលែកមួយធ្លាក់កម្ទេច ម៉្សៅពណ៌លឿង ពាសពេញភូមិ។ ហេតុការណ៍នេះកើតឡើងនៅក្រុមទី១២ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុធ្វើឲ្យផ្អើល ប្រជាពលរដ្ឋពាសពេញភូមិ ។
លោក ពុធ សាវ៉ាន ប្រធានភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុបានប្រាប់អ្នកយកព័ត៌មាន មជ្ឈមណ្ឌល ដើមអម្ពិល ប្រចាំខេត្តព្រះសីហនុថា កាលពីម៉ោងប្រហែលជិត៧ល្ងាច មានប្រជាពលរដ្ឋ រាយការណ៍មកគាត់ថា មានករណី ធ្លាក់ម្សៅពណ៌លឿងដុំៗ តូចៗប៉ុនចុងចង្កឹះ ពាសពេញភូមិពី លើមេឃបង្កអោយមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង គាត់ក៏ប្រញាប់រូតរះមកពិនិត្យមើល ទើបដឹងថា ពិតជាមានម្សៅ ដូចដែលប្រជាពលរដ្ឋរាយការណ៍មែន ។
ស្ថិតក្នុងហេតុការណ៍នេះដែរមានប្រជាពលរដ្ឋខ្លះរាយការណ៍ទៅលោក សែជូ សិទ្ធិជោត អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះសីហនុ រហូតដល់ម៉ោង ២០និង៣៦នាទី គេឃើញលោក ពី នី ធ្វើការនៅមន្ទីរ សុខាភិបាលខេត្ត ផ្នែកកោសល្យវិច័្ឆយបានមកយកកម្ទេចម្សៅពណ៌លឿងនេះទៅពិនិត្យហើយដែរ ។
ស្ថិតនៅ កន្លែងកើតហេតុ លោក ពី នី មិនទាន់អាចឆ្លើយប្រាប់ថាជាអភូតហេតុអ្វីនៅឡើយទេ រង់ចាំយកម្សៅ ពណ៌លឿងនេះទៅវិភាគសិនទើបលោកអាចជំរាបជូនបាន ។
ទាក់ទិនបញ្ហានេះដែរប្រជាពលរដ្ឋសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែខ្លាចម្សៅពណ៌លឿងនេះ មានសារជាតិពុល ព្រោះម្សៅពណ៌លឿងនេះធ្លាក់ចូលពាងទឹក ចូលចានឆ្នាំងនិងសំលៀកបំពាក់ដែលហាលនៅខាងក្រៅផ្ទះ ៕








ផ្តល់សិទ្ធិដោយ៖ ដើមអំពិល