ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សដែលជាអ្នកលេងប្រព័ន្ធអ៊ិនធើណេត ក្នុងបណ្តាញទំនាក់ទំនងសង្គមចិន Sina បានផ្អើលចូលទស្សនាវីដេអូ ការបាញ់សម្លាប់ ប្រហារជីវិតបុរសម្នាក់ជាសាធារណៈ ពីសំណាក់ក្រុមមន្រ្តី ផ្លូវការ របស់ប្រទេសចិន ដល់ទៅជាង ២ លានដង ឯណោះ បើចាប់គិតពីថ្ងៃច័ន្ទមក នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័រសារព័ត៌មានបរទេសដេលីម៉ែល។

គួររំឭកផងដែរថា វីដេអូដែលជាករណីប្រហារជីវិត បុរសជាប់ទោស ដោយធ្វើការបាញ់សម្លាប់ជាសាធារណៈដ៏ឃោរឃៅមួយនេះ ក៏បានក្លាយជាបេក្ខភាពវីដេអូទទួលបានការទស្សនាច្រើនបំផុតផងដែរ ក្នុងគេហទំព័រសារព័ត៌មានមួយនេះ។

ដោយឡែក ក្រុមមនុស្សដែលឈរនៅលើកំពូលកូនភ្នំ រង់ចាំមើលការប្រហារជីវិតដ៏ឃោរឃៅមួយនេះ ជំនួសអោយភាពមិនភ័យខ្លាច ក្នុងការមើលការសម្លាប់ស្រស់ៗនេះ ពួកគេក៏បានថតនឹងសកម្មភាពប្រហារជីវិតនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារសារព័ត៌មានមួយនេះក៏បានអះអាងបន្ថែមថា មិនទាន់មានប្រភពច្បាស់ការណ៍ ណាមួយបញ្ជាក់ពីមូលហេតុ នៃការប្រព្រឹត្តិខុសរបស់បុរសរូបនោះទេដែលនាំអោយឈានទៅដល់ការសម្លាប់ ដោយមានការប្រហារជីវិតជាសារធារណៈមួយនេះដោយឡែក វីដេអូមួយនេះ ត្រូវបានគេជឿថា ទំនងជាថតតាំងពីឆ្នាំចុងឆ្នាំ ២០១២ មកម្ល៉េះពោលគឺ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០១២ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
បំរាម ៖ ហាមបុគ្គលណាមួយ មិនទាន់គ្រប់អាយុ (ក្រោម ១៨ ឆ្នាំ)ទស្សនាវីដេអូមួយនេះ៕
* ព័ត៌មានអន្តរជាតិ មួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអានអាចនឹងមានចំណូលចិត្ត ៖
- នាវិក ១៨ នាក់ ដែលបានជាប់គាំងនៅលើកាប៉ាល់មុជទឹក ផ្ទុះឆេះនោះ បានស្លាប់បណ្តើរៗហើយ (មានវីដេអូ)- វីដេអូ បំផ្ទុះគ្រាប់បែក បន្សល់ទុកតាំងពីសម័យ សង្រ្គាមលោកលើកទី ២- ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក ខណៈនាវិក ១៨ នាក់ នៅលើនោះ មិនដឹងថាស្លាប់ឬក៏រស់ (មានវីដេអូ)
ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល