
តាមសារព័ត៍មានAPបានអោយដឹងថា នៅថ្ងៃទី២ ខែឧសភា ស្រីជនជាតិមិកស៊ិកកូ
អាយុ ១៩ ម្មាក់ត្រូវបានចាប់ខ្លូនបន្ទាប់ពីព្យាយាមលាក់ប្ដីដែលជា អ្នកទោសម្នាក់
ក្នុងវ៉ាលី នៅពេលដែលនាងទៅសួរសុខទុក្ខ។
អ្នកនាំពាក្យរបស់ប៉ូលីសមិកស៊ិកកូម្មាក់បាននិយាយថា ឆ្មាំគុកមានការសង្ស័យ ហើយក៍ឆែកវ៉ាលីរបស់នាង នៅពេលដែលឃើញ ទឹកមុខរបស់នាងMaria del
Mar Arjona ភិតភ័យ និង វ៉ាលីធ្ងន់ខុសពីធម្មតា។ ស្រាប់តែឃើញអ្នកទោសឈ្មោះ
Juan Ramirez Tijerina ត្រូវជាប្តី កំពុងលាក់ខ្លូនក្នុងវ៉ាលីនោះ។
Juan Ramirez Tijerina ជាប្តីត្រូវបានកាត់ទោស ២០ឆ្នាំ ពីបទកាន់កាប់
អាវុធខុសច្បាប់។ ចំណែកប្រពន្ទដែលទើបនឹងចាប់ខ្លួននេះរង់ចាំការកាត់ទោស។
ដោយ៖លី