ក្រុមអ្នកគាំទ្រមានការមិនសប្បាយចិត្ត នៅពេលដែលសំលឹងឃើញPiqueដួលដេកទៅលើស្មៅក្នុងការប៉ះទង្គិចជាមួយមិត្តរួមក្រុមVictor Valdes ក្នុងការប្រកួតជាមួយChelsea។

ក្នុងការប្រកួតPlay-Off Champions League រវាងBarcaនិងChelsea ក្នុងការខំប្រឹងសង្គ្រោះបាល់ពីការបោះបាល់យ៉ាងឆ្ងាយរបស់Cech ទៅអោយ Drogba ក្បាលPique បានទង្គិចទៅនឹងត្រគាករបស់អ្នកចាំទីValdes។ ជាលទ្ធផលអ្នកការពាររបស់Barca ត្រូវវិលមុខ អោបក្បាលដេកដួលទៅនឹងដីដោយការឈឺចាប់យ៉ាងខ្លាំង។

width=500

Piqueដេកឈឺចាប់នៅលើតារាងបាល់

មិនអាចបន្តការប្រកួតទៀតបាន Piqueត្រូវចេញក្រៅតារាងដើម្បីសំរាក។ ក្រោយមក កីឡាករអាយុ២៥ឆ្នាំរូបនេះ ត្រូវបានគេយកទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។ ក្រោយពេលក្រុមគ្រូពេទ្យធ្វើការថតហ្វីលដោយយកចិត្តទុកដាក់រួចហើយ Piqueត្រូវបានអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញដើម្បីបំប៉នរបួស។ ប៉ុន្តែទំហំរបួសរបស់កីឡាករសង្ហារូបនេះវាធ្ងន់ធ្ងរជាងអ្វីដែលអ្នកទាំងអស់គ្នាបានគិត នៅពេលដែលឪពុកម្តាយរបស់គាត់និយាយថាPiqueមិនបានចងចាំអ្វីទាំងអស់ក្នុងការប្រកួតជាមួយThe Blues៕

ដោយ៖ និស្ស័យប្រភព៖ zing