Nokia ទើបតែធ្វើការបង្ហាញណែនាំនូវស្មាតហ្វូន Lumia 1020 នៅព្រឹត្តិការណ៍មួយ ឯទីក្រុង New York ហើយត្រូវបានចាត់ទុកថាជា កូនសោរគន្លឹះថ្មីមួយរបស់ក្រុមហ៊ុន ក្នុងប្រភេទស្មាតហ្វូនដែលសង្កត់ធ្ងន់ទៅលើកាមេរ៉ា ឬហៅម៉្យាងទៀតថា Camera Phone។

នេះគឺជាស្មាតហ្វូនទីពីររបស់ Nokia ដែលបានបំពាក់កាមេរ៉ាមាន Sensor 41MP កាណុងមាន 6 Lens របស់ Carl Zeiss រួមជាមួយសមត្ថភាពការពារនូវរំញ័រពេលថតរូប អំពូល Xenon flash និងSoftware ថតរូប Nokia Pro Cam

បើទោះបីជាបានបំពាក់នូវ Features ជាច្រើនដោយផ្តោតលើកាមេរ៉ា ក៏ប៉ុន្តែ Lumia 1020 មិនមែនជាទូរស័ព្ទដំបូងគេរបស់ Nokia ដែលផ្តោតទៅលើការអភិវឌ្ឍន៍កាមេរ៉ា នោះឡើយ។ ខាងក្រោមនេះ គឺជា Camera Phone មួយចំនួន ដែលត្រូវបានគេចាប់អារម្មណ៍ក្នុងប្រវត្តិសាស្រ្ត កាមេរ៉ាទូរស័ព្ទរបស់ Nokia ក្នុងរយះពេល 10 ឆ្នាំកន្លងមកហើយនេះ ដែលបានប្រមូលផ្តុំដោយគេហទំព័របច្ចេកវិទ្យាCnet។ ទស្សនាដូចតទៅ៖

ជំហានដំបូងគឺ Nokia 7650

/

Nokia 7650 គឺទូរស័ព្ទដំបូងគេរបស់ Nokia ដែលបានបំពាក់នូវកាមេរ៉ា ដែលពេលនោះមានទំហំតែVGA (640x480 px) និងមានមេម៉ូរីក្នុងតែ 4MB ក៏គ្រប់គ្រាន់នឹងប្រើដែរ។ Nokia 7650 ត្រូវបានបង្ហាញណែនាំខ្លួននៅឆ្នាំ 2002។

អភិវឌ្ឍដល់ megapixel: Nokia 7610

/

Nokia 7610 មានកាមេរ៉ាទំហំ 1MP និងបានបង្ហាញខ្លួនកាលពីឆ្នាំ 2004  ។

ឡើងដល់ 2MP: Nokia N90

/

Nokia N90 គឺជាទូរស័ព្ទដែលបានបំពាក់កាមេរ៉ា 2MP ដំបូងគេរបស់ Nokia ហើយក៏ជាទូរស័ព្ទ Nokia ដែលបានបំពាក់នូវកាណុង Carl Zeiss ដំបូងគេផងដែរ។ វាត្រូវបានបង្ហាញខ្លួន កាលពីឆ្នាំ 2005 ។

ឡើងដល់ 5MP: Nokia N95

/

Nokia N95 បានបំពាក់កាមេរ៉ាទំហំ 5 MP និងបានបង្ហាញខ្លួនកាលពីឆ្នាំ 2006 ។

Flash Xenon បង្ហាញខ្លួន: Nokia N82

/

Nokia N82 បំពាក់នូវកាមេរ៉ាទំហំ 5MP ប៉ុន្តែវាត្រូវបានបំពាក់បន្ថែមនូវអំពូល flash Xenon ជាមួយកាណុង Carl Zeiss, zoom 10x, បង្ហាញខ្លួនឆ្នាំ 2007 ។

ឡើងដល់ 8MP: Nokia N86

width=503

Nokia N86 ជាទូរស័ព្ទដំបូងគេរបស់ Nokia ដែលបានបំពាក់កាមេរ៉ា 8MP និងបង្ហាញខ្លួនកាលពីឆ្នាំ 2009។

ឡើងដល់ 12MP: Nokia N8

/

Nokia N8 បំពាក់នូវកាមេរ៉ាទំហំ 12 MP និងបានបង្ហាញខ្លួនកាលពីឆ្នាំ 2010 ។

ឡើងដល់ចំនុចកំពូល ពេលបច្ចុប្បន្ន 41MP: Nokia PureView 808

/

Nokia PureView 808 ជាស្មាតហ្វូន Nokia ដំបូងគេដែលបានបំពាក់ កាមេរ៉ាយក្ស ទំហំធំគឺ 41 MPដែលបានបង្ហាញខ្លួនកាលពីឆ្នាំ 2012 កន្លងទៅនេះ។

Nokia Lumia 920

/

គ្រួសារស្មាតហ្វូន Nokia ត្រកូល Lumia បានធ្វើការផ្តោតទៅលើកាមេរ៉ា យ៉ាងឆាប់រហ័ស។ បើទោះជាគុណភាពនៃរូបភាព មិនមែនពេលណាក៏ភ្លឺច្បាស់ល្អ អស្ចារ្យ ប៉ុន្តែជាមួយកាមេរ៉ា 8.7MP របស់ Lumia 920 បណ្តារូបភាពរបស់វា ក៏ត្រូវបានអ្នកប្រើប្រាស់វាយតំលៃខ្ពស់ផងដែរ ជាពិសេសថតក្នុងលក្ខខណ្ឌខ្វះពន្លឺ។ Lumia 920 បានបង្ហាញខ្លួនកាលពីខែកញ្ញា ឆ្នាំ 2012 កន្លងទៅនេះ៕

ដោយ៖ សិលាប្រភព៖ VReview