សារព័ត៌មានរុស្ស៊ី បានចេញផ្សាយថា រុស្ស៊ី បានធ្វើការប្រគល់នាវាមុជទឹកទី ៣ ក្នុងចំណោម ៦គ្រឿង ដែលវៀតណាម បានបញ្ជាទិញ។

នាវាមុជទឹកនេះ កំពុងត្រូវបានដឹកពីរុស្ស៊ី មកកាន់កំពង់ផែ Cam Ranh របស់វៀតណាម ហើយវានឹងមកដល់ក្នុងថ្ងៃនេះ (ថ្ងៃទី ១០ធ្នូ ២០១៤)។
នាវាមុជទឹក Kilo 636 នេះ ត្រូវបានកងទ័ពវៀតណាម ដាក់ឈ្មោះថា Submarine HQ 184 Hai Phong ។ Hai Phong ត្រូវបានរោងចក្រផលិតនាវា Admiralty ប្រគល់ និងកំពុងតែដឹកមកកាន់វៀតណាម។ ចំណែកនាវាមុជទឹកទី ៤ ក៏ត្រូវបានធ្វើការសាកល្បង ចាប់ពីខែមិថុនា ឆ្នាំ ២០១៤ មុននឹងប្រគល់ឱ្យវៀតណាម នាពេលខាងមុខ។

កប៉ាល់ RollDock កំពុងដឹកនាវាមុជទឹក មកកាន់វៀតណាម
គួររំលឹកថា មកដល់ពេលនេះ រុស្ស៊ី បានប្រគល់នាវាមុជទឹកចំនួន ៣ មកឱ្យភាគីវៀតណាម ជាបន្តបន្ទាប់ ហើយនាវាទាំង ៣នេះ មានឈ្មោះថា ហាណូយ ហូជីមិញ និងហៃហ្វុង។

នាវាមុជទឹក Submarine HQ 184 Hai Phong នឹងត្រូវបានដាក់ចុះទឹក នៅកំពង់ផែ Cam Ranh
បណ្ដានាវាមុជទឹកដែលនឹងត្រូវប្រគល់មកឱ្យវៀតណាម បន្ទាប់ទៀត នឹងមានឈ្មោះថា ដាណាំង ខាញ់ហ្វា និងបារៀ-វុងតាវ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Tuoitrenews