Xiaomi សាជាថ្មីម្ដងទៀត បានបង្ហាញថា ខ្លួនកំពុងគ្រប់គ្រងទីផ្សារទូរស័ព្ទឆ្លាតវៃនៅក្នុងប្រទេសចិន បន្ទាប់ពីស្មាតហ្វូន ចំនួន ១.១៦០.០០០ គ្រឿង ត្រូវបានលក់ចេញ ក្នុងថ្ងៃ Singles Day ។

/

នៅទីផ្សារអាមេរិក គេមានថ្ងៃ Black Friday ដើម្បីទិញទំនិញដែលខ្លួនចូលចិត្តក្នុងតម្លៃថោក ចំណែកនៅប្រទេសចិនវិញ ក៏មានថ្ងៃ Single Day ដែលត្រូវបានធ្វើឡើង នៅថ្ងៃទី ១១វិច្ឆិកា រៀងរាល់ឆ្នាំ។ ក្នុងឱ្យកាសថ្ងៃ Single Day ក្រុមហ៊ុនធំៗ រកបានចំណូលឡើងដល់រាប់ពាន់លានយ័ន។ ក្នុងចំណោមនោះ ក៏មាន Xiaomi ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំទី ២ នៅក្នុងប្រទេសចិន នាបច្ចុប្បន្ន។

ក្នុងឱកាសថ្ងៃទិញដូរ Singles Day នៅចិន លោក Hugo Barra អតីតអគ្គនាយករងរបស់ Google បច្ចុប្បន្នជាអគ្គនាយករងនៅ Xiaomi បានប្រកាសលើកទី ១ នៅលើទំព័រ Google+ របស់ខ្លួនថា Xiaomi បានលក់ចេញស្មាតហ្វូនចំនួន ៧២០.០០០គ្រឿង រកបានចំណូល ១ពាន់លានយ័ន ក្នុងរយៈពេលត្រឹមតែកន្លះថ្ងៃ គឺច្រើនជាងទ្វេដង ធៀបនឹង ៩០ដុល្លារ កាលពីឆ្នាំមុន។

/

ការិយាល័យ​កណ្ដាល​របស់ Xiaomi នៅ​ចិន

នៅក្នុងរយៈពេលកន្លះថ្ងៃ នៃថ្ងៃបុណ្យទិញដូរ Singles Day របស់ចិន ក្រុមហ៊ុន Xiaomi បានលក់ចេញស្មាតហ្វូន Mi4 ចំនួន ២៥០.០០០គ្រឿង Redmi 1S ចំនួន ៤៦០.០០០គ្រឿង និងឧបករណ៍ដទៃចំនួន ១០.០០០គ្រឿង។

/

.លោក Hugo Barra អគ្គនាយករងរបស់​ក្រុម​ហ៊ុន Xiaomi ប្រកាស​នៅ​លើ​ទំព័រ Tweeter របស់​ខ្លួន

បន្ទាប់ពីថ្ងៃ Singles Day បានបញ្ចប់ លោក Hugo Barra បន្តបង្ហើបឱ្យដឹងថា លទ្ធផលចុងក្រោយនៃការលក់ចេញរបស់ Xiaomi ក្នុងរយៈពេល ២៤ម៉ោង Xiaomi រកបានចំណូល ២៥៤លានដុល្លារអាមេរិក ក្នុងនោះ ស្មាតហ្វូនដែលបានលក់ចេញ មានចំនួន ១,១៦លានគ្រឿង៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Techcrunch/PhoneArena