ស្របពេលជាមួយគ្នាដែលស្ពានវែងបំផុតក្នុងពិភពលោក របស់ចិន បានបើកអោយប្រើ
ប្រាស់ ពេលនេះ មានព្រឹត្តិការណ៍គួរអោយមោទភាពមួយទៀតរបស់ចិន ក៏បានកើតឡើង
ដែរ នោះគឺ រថភ្លើងមានល្បឿនលឿនបំផុតក្នុងលោក ក៏បានប្រកាសចាប់ផ្តើមដំនើរការ
របស់ខ្លួនផងដែរ ។

រថភ្លើងថ្មីនេះនឹងជួយកាត់បន្ថយនូវរយៈពេលធ្វើដំណើរពីទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង
ដែលជាទីក្រុងធំសំខាន់បំផុត 2 របស់ ចិន មកនៅក្រោម 5 ម៉ោង លើរយៈចំងាយ 1,138 Km
ដែលចំណាយថវិការអស់ចំនួន 220,9ពាន់លានយ័ន និងរយៈពេលសាងសង់ 3ឆ្នាំទើប
រួចរាល់ ។ នៅក្នុងដំនើរសាកល្បងរត់ជាលើកដំបូងនៅខែ ធ្នូ ឆ្នាំ 2010 រថភ្លើងនេះបានបំបែក
ឯកត្តកម្មពិភពលោកក្នុងកំរិតល្បឿនឡើងដល់ 486,1km/h ។
រថភ្លើងល្បឿនលឿន ទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង មានការលក់សំបុត្រពីរប្រភេទ ផ្អែក
លើល្បឿនខុសគ្នា គឺ 300km/h និង 250km/h ។ តំលៃសំបុត្រប្រហែល 1,750 យ័ន មានកៅអី
VIP រថភ្លើងដែលមានល្បឿន 300km/h និង 410 យ័ន សំរាប់កៅអីលំដាប់ថ្នាក់ទីពីរ នៃរថភ្លើង
ល្បឿន 250km/h ។
នៅក្នុងការរត់សាកល្បងក្នុងកំឡុងខែ មិថុនា កន្លងទៅមានអ្នកសារពត៌មានជាតិនិងអន្តរជាតិ
ប្រមាណជា 200នាក់ ត្រូវបានអញ្ជើញអោយធ្វើដំនើរសាកល្បង លើរថភ្លើងល្បឿនលឿន
បំផុតនេះ ផងដែរ ។ អ្នកទាំងអស់នោះបាននិយាយថាកៅអីអង្គុយដែលផលិតពីស្បែក នៅក្នុង
រថភ្លើង នេះ មិនមានអ្វីខុសប្លែកពីកៅអីលំដាប់ទីពីរនៅតាមយន្តហោះនានាឡើយ ដែលមាន
ទីកន្លែងដាក់ជើងធំទូលាយ និង

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីធានាបានការធ្វើដំនើរដ៏អស្ចារ្យមួយសំរាប់អ្នកដំនើរ ថ្នាក់គ្រប់គ្រង
បានធ្វើការប្រលងជ្រើសរើសមួយ ក្នុងគោលបំណងរកនារីទាំងឡាយណាដែលមានទាំង
ចំនេះដឹង និងសុជីវធម៌ ដែលអាចផ្តល់សេវាកម្មបានល្អ ជូនដល់អ្នកដំនើរ នៅលើរថភ្លើង
នោះ ។ សរុបទាំងអស់ មាននារីចំនួន 313 នាក់ ដែលមានអាយុ ពី 19 ដល់ 22ឆ្នាំ កំពស់
លើសពី 1,65 ម៉ែត្រ ដែលបានជ្រើសរើសជំរុះលើបេក្ខនារីចំនួន 3000 នាក់ ។ នារីដែលជាប់
ជាបុគ្គលិកទាំងអស់នោះសុទ្ធតែមានលក្ខណៈពិសេសដូចខាងក្រោមនេះ ៖
-ពេលសើចគឺអាចបញ្ចេញធ្មេញមុខបានត្រឹមតែ 8 ប៉ុណ្ណោះ ដែលឆ្លងកាត់តាមរយៈការហ្វឹក
ហាត់ជារៀងរាល់ថ្ងៃ ។
-សើចតាមរយៈពន្លឺកែវភ្នែក ,ការហ្វឹកហាត់ដោយការបិទមុខទាំងស្រុងក្រៅពីភ្នែក រួចរៀន
ហាត់ញញឹម ។
-មានសមត្ថភាពអាចសំដែង និង មានការប៉ិនប្រសព្វ និងគួរអោយចាប់អារម្មណ៍
-បំរើសេវាកម្មត្រូវតាមខ្នាតគំរូ 5S smile, speed, standards, sincerity and satisfy ។ រថភ្លើង
ល្បឿនលឿន នីមួយៗសុទ្ធតែមានអ្នកសំអាតអនាម័យចំនួន 5នាក់ ដើម្បីធ្វើយ៉ាងណាអោយ
រថភ្លើងមានអនាម័យស្អាតជានិច្ច ដូចជាសណ្ឋាគារ ផ្កាយប្រាំដូច្នោះ ៕
(ប្រភពពី PLXH)
ដោយ៖ រដ្ឋា