ភ្នំពេញ៖ លោកយោធាម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តឡើងគ្រីស័រ ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ មិនត្រឹមតែមិនចុះមើលនោះទេ ព្យាយាមបើករថយន្តគេចខ្លួនទៀត តែគ្មានសំណាងត្រូវមន្រ្តីនគរ បាលចរាចរណ៍ចាប់បានដដែល កាលពីព្រលប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សាក្សី បានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ ជួន តុន អាយុ ៣៦ ឆ្នាំ ជិះម៉ូតូសងកូរ៉េ ពណ៌ក្រហម តាមបណ្តោយផ្លូវចំការដូងក្នុងទិសដៅពីត្បូងទៅជើង។ លុះជិះដល់ចំណុចកើតហេតុ ស្រាប់តែលោកមន្រ្តីយោធា ដែលមានអាការៈស្រវឹងធ្លាក់ភ្នែកនោះ បានបើករថយន្តឡង់គ្រឺស័រក្នុងទិសដៅ បញ្រ្ចាសទិសគ្នា ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យបុរសធ្វើដំណើរតាមម៉ូតូអូសជាង ២០ម៉ែត្ររងរបួសធ្ងន់។
សាក្សីបន្តថា ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរហើយ មន្រ្តីយោធារូបនេះ មិនបានបញ្ឈប់រថយន្តចុះទទួលខុសត្រូវ នោះទេ បែរជាព្យាយាមបើករត់គេចខ្លួនរហូតដល់រង្វង់ដីក្រហម ក្នុងសង្កាត់រលួសខណ្ឌដង្កោ ទើបមន្រ្តីនគរបាល ចរាចរណ៍សហការគ្នាស្ទាក់ចាប់បាន។
លោកមន្រ្តីយោធា ទេព សារី អាយុ ៥២ ឆ្នាំមានមុខរបរជា កងកម្លាំងយោធា ស្នាក់នៅផ្ទះ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ បើករថយន្តឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-6048។ ក្រោយពេលឃាត់ខ្លួន ត្រូវ បានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌដង្កោរង់ចាំការដោះស្រាយជាមួយភាគីរងគ្រោះ៕

រថយន្តឡង់គ្រីស័របង្កហេតុ និងលោកមន្រ្តីយោធាស្រវឹងធ្លាក់ភ្នែក


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល