Xperia Z និង Xperia ZL គឺជាស្មាតហ្វូន Android ពីរដែលមានអេក្រង់ Full HD ទើបធ្វើការបង្ហាញខ្លួន ធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើននៅពិព័រណ៍ CES 2013, ដែលប្រារព្ធឡើងនូវ Las Vegas (អាមេរិច)។ ក្នុងនោះ Z មានសមត្ថភាពពិសេស អាចការពារមិនជ្រាបទឹកនិងធូលីចូលបាន។

ក្រោយពីធ្វើការបង្ហាញខ្លួន ក្រុមហ៊ុនទូរស័ព្ទជប៉ុន ក៏បានបង្ហោះនូវវីដេអូពាណិជ្ជកម្មជាផ្លូវការមួយនៃស្មាតហ្វូនអេក្រង់ Full HD ទាំងពីរ ដំបូងគេរបស់ខ្លួនផងដែរ។
Xperia Z និង Xperia ZL មានរូបសណ្ឋានដូចគ្នាដូចជា បំពាក់នូវអេក្រង់ Full HD 5 inch ធ្វើឲ្យពន្លឺភ្លឺច្បាស់ ស្រទន់ត្រជាក់ភ្នែក, Support ជាមួយបណ្តាបច្ចេកវិទ្យារូបភាពរបស់ Sony ដូចជាMobile Bravia Engine 2 និង Reality Display។ ក្រៅពីនេះ ស្មាតហ្វូនទាំងពីរនេះត្រូវបានបំពាក់នូវ Chip Quad Core Snapdragon S4 Pro ល្បឿន 1,5 GHz, RAM 2 GB, ប្រព័ន្ធប្រតិបត្តិការAndroid 4.1 និង camera 13 megapixel ជាមួយ sensor Exmor RS។
ជាក់ស្តែង ចំនុចដែលខុសគ្នាគឺត្រង់ Xperia Z មានសមត្ថភាពប្រឆាំងនឹងការជ្រាបទឹក និងការហុយចូលធូលី តាមស្តង់ដារ IP57, ដែលអាចត្រាំក្នុងទឹកជំរៅមួយម៉ែត្រ បានរយះពេលប្រហែល30 នាទី ចំណែក Xperia ZL គឺជាស្មាតហ្វូនធម្មតា៕
វីដេអូពាណិជ្ជកម្ម Xperia Z
វីដេអូពាណិជ្ជកម្ម Xperia ZL
ដោយ៖ សិលាប្រភព៖ VE