ប៉ូលិសម្នាក់នៅទីក្រុង ញីវយ៉ក នៃសហរដ្ឋអាមេរិកបានអោយដឹងថា
បុរសម្នាក់បានដូលបោកក្បាលនឹងចិញ្ចើមថ្នល់ ស្លាប់ដោយសារ
មិនពាក់មួកសុវត្តិភាពខណៈពេលដែលលោកធ្វើការប្រឆាំងនឹងច្បាប់
ដែលតម្រូវអោយអ្នក ជិះម៉ូតូទាំងឡាយពាក់មូកសុវត្តិភាព។
តាមគេហទំព័រសារពត៍មាន foxnews បានអោយដឹងថាគ្រោះថ្នាក់នេះ កើតឡើងនៅពេលរសៀលនៅតំបន់ Onondaga ក្នុងទីក្រុង New York។ជនរងគ្រោះដែលស្លាប់ដោយសារមិនពាក់មួកសុវត្តិភាព ប្រឆាំងនឹងច្បាប់
ដែលតម្រូវអោយអ្នក ជិះម៉ូតូទាំងឡាយពាក់មូកសុវត្តិភាព ឈ្មោះ Philip A.Contos
បើកបរម៉ូតូមាក Harley Davidson ផលិតនៅឆ្នាំ ១៩៨៣។
ប៉ូលិសនិយាយថា លោក នៅពេលលោក Philip A. Contos ចាប់ហ្វាំង ស្រាប់តែ
ម៉ូតូរបស់លោកបានរេគូទ ធ្វើអោយលោកបាត់បង់ម្ចាស់ការ ហើយក៍ ដូលបោកក្បាល
នឹងចញ្ចើមថ្នល់។ ភ្លាមៗនោះគេបញ្ចូនលោក Philip A.Contos មន្ទីរពេទ្យ
តែគ្រូពេទ្យមិនអាចជួយបានឡើយ។
ប៉ូលិសបានបន្ថែមទៀតថាលោក Philip A.Contos មិនស្លាប់ឡើយ ប្រសិនបើ
លោកបើកបរដោយពាក់មូកសុវត្តិភាព។
ប្រភព:FOXNEWS
ដោយ:លី