តាមប្រភពព័ត៌មានដែលបានបង្ហើបឲ្យដឹងកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា កន្លងទៅនេះ Apple កំពុងតែខំប្រឹងប្រែងដំឡើងរោងចក្រថ្មីមួយ នៅ Mesa, Arizona, សហរដ្ឋអាមេរិច។ គំរោងថ្មីមួយមានតំលៃ ៥៧៨ លានដុល្លារ ត្រូវបាន Apple ចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន GT Advanced Technologies ដើម្បីផ្គត់ផ្គង់ឧបករណ៍ ដល់រោងចក្រថ្មីរបស់ Apple នៅ Mesa។

ទស្សនាវត្តី Forbes បានបង្ហើបឲ្យដឹងថា រោងចក្រនេះ គឺស្ថិតនៅក្នុងផែនការផលិតកញ្ចក់Sapphire ដល់កាណុងកាមេរ៉ា, ប៊ូតុង Home ស្គែនក្រយៅដៃ, ផ្ទៃកញ្ចក់នាឡិកាឆ្លាតវៃ និងអាចទាំងអេក្រង់របស់ iPhone 6 ថែមទៀតផង។

/

នៅក្នុងពេលវេលានេះ iPhone 5S ប្រហែលនឹងពិបាកក្នុងការបំពាក់នូវកញ្ចក់ Sapphire ទៀតហើយ ប៉ុន្តែសម្រាប់ iPhone 6 រឿងនេះ គឺពិតជាអាចកើតឡើងបាន។ នេះនឹងជាគុណសម្បត្តិដ៏ធំមួយសម្រាប់ iPhone ជំនាន់បន្ទាប់ ព្រោះថាកញ្ចក់ Sapphire មិនគ្រាន់តែបង្កើននូវកំរិតពន្លឺនៃអេក្រង់កាន់តែភ្លឺថ្លា ច្បាស់ល្អទេ ថែមទាំងមានភាពរឹងមាំ មិនងាយមានភាពឆ្កូតស្នាម ជាងកញ្ចក់ធម្មតាថែមទៀតផង។

ក្រៅពីស្មាតហ្វូន iWatch ក៏អាចនឹងត្រូវបាន Apple បំពាក់នូវផ្ទៃកញ្ចក់ប្រភេទ Sapphire នេះផងដែរ នៅពេលដែល នាឡិកាឆ្លាតវៃជំនាន់ដំបូងរបស់ខ្លួន បង្ហាញខ្លួន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- Smartphone Samsung នឹងមានអេក្រង់ 2560 x 1440 នៅឆ្នាំក្រោយ Ultra HD នៅឆ្នាំ ២០១៥- Galaxy Note 13.3 នឹងប្រើប្រព័ន្ធប្រតិបត្តិការពីរគឺ Windows RT និង Android- Samsung បង្ហើបឲ្យដឹងថា Galaxy S5 និង Note 4 នឹងមានកាមេរ៉ា 16 Megapixel- ស្មាតហ្វូនចំនួនជាង ២៥០ លានគ្រឿង ត្រូវបានលក់ចេញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៣- Tablet Samsung បានធ្វើឲ្យអ្នកប្រើប្រាស់ សប្បាយចិត្តជាង iPad របស់ Apple

ប្រែសម្រួល៖ សិលាប្រភព៖ zing