កាលពីពេលថី្មនេះមាន Social network មួយបានបង្កើតឡើងដែលមានឈ្មោះថា Google+ តែវាមិនទាន់បានដាក់ចេញជាសាធារណៈនៅឡើយ ប៉ុណ្ណោះតែមានសំនួរសួរថា
តើ Google+ អាច ប្រកួតប្រជែងជាមួយFacebook បានដែររឺទេ?
Camnews នឹងលើកឡើងចំនុចទំាង9 ដែលGoogle+ មានប្រៀបជាងFacebook:

1. ការអោយដំនឹងថាមានមិត្តភកិ្ត សរសេរនៅលើ រូបថតលោកអ្នក ចុច Like សរសេរនៅលើ
Wallនិងចែកចាយនូវអី្វដែលលោកអ្នកចង់សរសេរនោះ មានលក្ខណៈតូចហើយស្អាតងាយ
ស្រួលប្រើនិងមានលក្ខណៈទាក់ទាញ។

2. ងាយស្វែងរកមិត្តភកិ្តដែលមានជីវប្រវតិ្តពិតប្រាកដ និងអាចទុកដាក់នៅក្នុងFriend list ដែលមានលក្ខណៈជារង្វង់ មើលទៅគូរអោយទាក់ទាញ។

3. ប្រសិនជាលោកអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការលេងGoogle+ នៅក្នុងកុំព្យូទ័រ លោកអ្នកអាចdown load មកដាក់ក្នុងទូរស័ព្ទដៃ ដែលបង្កលក្ខណៈងាយស្រួល និងមានInterface យ៉ាងស្រស់ស្អាតដូចFacebook ផងដែរ។

4. នៅពេលដែលលោកអ្នកប្រើប្រាស់ Google+ លោកអ្នកអាចស្វែងរកឯកសារ វីដេអូ(youtube) និងអី្វៗគ្រប់បែបយ៉ាងនៅលើនោះ ដោយមិនបាច់ទៅរកlink ពីខាងក្រៅ មក Copy ហើយ Past នៅលើStatus របស់លោកអ្នកទេ។ មានន័យថាគេLink យកតែម្តងក្នុង Google+

5. ប្រសិនជាលោកអ្នកច្រលំដៃលប់នូវទិន្នន័យ លោកអ្នកអាចធើ្វអោយវាដូចដើមដោយគ្រាន់
តែចុចប៉ុន្មាន Click តែប៉ុណ្ណោះ អី្វៗនឹងមកដូចដើមជាក់ជាមិនខាន។
6. មានភាពងាយនិង Tag រូបថតទៅមិត្តភកិ្តរបស់លោកអ្នក ដូចFacebook ដែរ ដោយចុចពាក្យ tag ហើយចុចចំកន្លែងណាមួយនៃផ្ទៃរូបថតរបស់លោកអ្នក ហើយវាយឈ្មោះចូល។
ចំនុចពិសេស : រាល់រូបថតដែលលោកអ្នកបានធើ្វការtag នោះគឺ អ្នកផ្សេងមិនអាចបើកបានទេ ហើយមិត្តភកិ្តដែលលោកអ្នក បានtag នោះមិនអាចRemove ចោល ដូច Function របស់Facebook ដែលអាចRemoveចោលបាននោះទេ។
7. អាចអោយលោកអ្នក Chat បានយ៉ាងសប្បាយរីករាយជាមួយក្រុមរបស់លោកអ្នកដោយប្រើជាVideo Chat នៅលើ PCនិងនៅលើ ទូរស័ព្ទអាចChatជាក្រុម ដែលFacebook មិនទាន់ធើ្វបាននៅឡើយ។
8. នៅពេលដែលលោកអ្នក upload រូបថតនៅលើGoogle+លោកអ្នកមានសិទ្ធថាអោយ
មិត្តភកិ្តដែលនៅក្នុងរង្វង់មួយណា ដែលអាច Comment បាន
( មិត្តភកិ្តនៅក្នុងរង្វង់មានន័យថា Google+ បានបង្កើតFunctionដោយដាក់ឈ្មោះមិត្តភកិ្ត
របស់លោកអ្នកក្នុងរង្វង់នីមួយៗ)
9. Google+ មិនអនុញ្ញាតអោយនរណាម្នាក់មើលឃើញនូវព័ត៌មានផ្ទាល់ខ្លូនរបស់លោកអ្នក ដោយមិនមានការអនុញ្ញាតរបស់លោកអ្នកទេ។ ដូច្នេះរាល់ទិន្នន័យទំាងឡាយគឺមានភាពជា Security។

ប្រភពដើម www.pcworld.com
ដោយ ខេមរៈ