មណ្ឌលគិរី ៖ សេចក្តីរាយ ការណ៍ពីសមត្ថកិច្ច នគរបាល ក្រុងសែនមនោរម្យ បានឲ្យដឹងថា នៅម៉ោង២២ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានករណីអំពើហឹង្សា ក្នុងគ្រួសារ ប្រពន្ធចាក់ប្តីមួយកាំបិតចិតបន្លែត្រូវចំត្រង់ពោះ ធ្លាយពោះបណ្តាលឲ្យ ស្លាប់នៅម៉ោង២២៖៣២នាទី ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

សមត្ថកិច្ចឲ្យទៀតថា ជនរងគ្រោះឈ្មោះ ទូច ចាន់ហេង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនគរបាល ក្រុងសែន មនោរម្យ ចំណែកជនសង្ស័យជាប្រពន្ធឈ្មោះ មាស ចន្ទ្រា អាយុ២៦ឆ្នាំ។ មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កស្រវឹងស្រា ទាំងពីរនាក់ ប្តីប្រពន្ធ ហើយបើតាមចម្លើយរបស់ស្ត្រីជាប្រពន្ធបានសារភាពថា ខ្លួនបាន យកកាំបិតបំរុង ចាក់សំលាប់ខ្លួនឯង តែជនរងគ្រោះបានទៅឃាត់ខ្លួន ក៏វាសកាំបិតបណ្តាល ឲ្យត្រូវប្តីតែម្តងទៅ ខ្លួនមិនមានចេតនាចាក់ប្តីទេ។

យ៉ាងណាក៏សមត្ថកិច្ចអះអាងថា កម្លាំងជំនាញកំពុងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕

/

/

/

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល