ធ្លាប់តែឃើញនៅក្នុងភាពយន្ដ ប៉ុន្ដែ “កង់ហោះ” ត្រូវបានគេធ្វើឱ្យចេញជារូបរាងប្រាកដ ហើយមិនយូរប៉ុន្មាន វានឹងក្លាយជាផលិតផលពាណិជ្ជកម្មដ៏អស្ចារ្យមួយ។

/

ជាស្នាដៃរបស់អ្នករចនា ជនជាតិអង់គ្លេស Chris Malloy “កង់ហោះ” ដំបូងគេបង្អស់ក្នុងលោក ត្រូវបានគេរួមផ្សំ រវាង “សេរីភាពរបស់ឧទ្ធម្ភាគចក្រ ជាមួយនឹងភាពសាមញ្ញរបស់ម៉ូតូ” ដើម្បីនាំមកនូវបទពិសោធថ្មី និងប្លែក។ កង់ហោះនេះ បច្ចុប្បន្ន ទើបមានតែកំណែដំបូង ដែលតូចស្មើនឹង  ១/៣ នៃកំណែផ្លូវការ ប៉ុន្ដែ មកដល់ពេលនេះ មានអ្នកបញ្ជាទិញយ៉ាងច្រើន នៅលើគេហទំព័រ Kickstarter ដើម្បីគាំទ្រផលិតផលនេះ។

/

ក្រុមអ្នកបច្ចេកវិទ្យាអះអាងថា កំណែផ្លូវការ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដឹងបាននូវអារម្មណ៍ពិតប្រាកដថា ការបើកបរកង់ហោះ វានឹងបែបណា។ កង់ហោះកំណែតូចនេះ ក៏មានបំពាក់អំពូលភ្លើង LED ច្រើនពណ៌ផងដែរ។

/

សម្រាប់កំណែផ្លូវការ អ្នកប្រើប្រាស់អាចបើកបរ ឬហោះដោយមិនមានអ្នកបើកបរ ចំណែកកំណែតូច អាចហោះទៅតាមការគ្រោងទុកជាមុន ក៏ដូចជាហោះតាមម្ចាស់ ឬហោះជុំវិញ នៅពីលើម្ចាស់។ កំណែតូចរបស់កង់ហោះនេះ មានតម្លៃប្រហែល ១០១០ ដុល្លារអាមេរិក ហើយនឹងត្រូវបានដាក់លក់ ចាប់ពីខែវិច្ឆិកាខាងមុខ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/Youtube/Kickstarter