Mexico គឺជាប្រទេសនៅទ្វីបអាមេរិក ដំបូងគេ ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ជូនទិន្នន័យ ដោយពន្លឺដែលចេញពីអំពូលភ្លើង LED   ក្នុងល្បឿនឡើងដល់ 10Gb/s។ នេះគឺជាបច្ចេកវិទ្យា បង្កើតឡើងដោយក្រុមហ៊ុន Sisoft សហការណ៍ជាមួយមន្ទីរបច្ចេកវិទ្យា Mexico (ITAM)។

/

លោក Arturo Campos តំណាងរបស់ក្រុមហ៊ុន Sisoft បានឱ្យដឹងថា ក្រុមវិស្វករ Mexico បានអភិវឌ្ឍបច្ចេកវិទ្យាមួយ ដែលមានឈ្មោះថា InternetLedCom មានលទ្ធភាពបញ្ជូនទិន្នន័យ ជាសម្លេង រូបភាព និង អ៊ីនធឺរណែត ដោយប្រើពន្លឺដែលគេមើលឃើញ (VLC) ចេញពី អំពូលភ្លើងប្រភេទ LED ។ ដើម្បីអាចប្រើប្រាស់នូវបច្ចេកវិទ្យានេះ ក្រុមអ្នកវិទ្យាសាស្ដ្រ ត្រូវប្រើឧបករណ៍ទទួល និងបញ្ជូនទិន្នន័យពិសេសៗ។

ខាងក្រុមហ៊ុន  Sisoft ឱ្យដឹងថា  ពួកគេប្រើបច្ចេកវិទ្យាថ្មី ដើម្បីបញ្ជូនសម្លេង  វីដេអូ  និងអ៊ីនធឺរណែត ក្នុងល្បឿនឡើងដល់ 10Gb/s ។ នេះគឺជាបច្ចេកវិទ្យាលំដាប់ខ្ពស់ និងខ្លាំងជាងធៀបនឹងប្រព័ន្ធ Li-Fi (Light-Fidelity) ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Siemens និងសកលវិទ្យាល័យ Pennsylvania ដែលមានល្បឿនជាលំដាប់លំដោយ គឺ 500Mb/s និង 1,6Gb/s ។

/

ក្រៅពីការបញ្ជូនទិន្នន័យក្នុងល្បឿនដ៏លឿន ភាគីក្រុមហ៊ុន Sisoft ក៏បានសង្កត់ធ្ងន់ទៅលើចំនុចខ្លាំងរបស់បច្ចេកវិទ្យា InternetLedCom នោះគឺ ការធានាសុវត្ថិភាពរបស់ទិន្នន័យ។

យោងតាមក្រុមហ៊ុន Sisoft ដោយសារតែទិន្នន័យ ត្រូវបានបញ្ជូន ដោយ VLC ដូច្នេះ វានឹងមិនត្រូវបានវាយប្រហារ ឬការលួចទិន្នន័យ ពីក្រុមចោរ​អ៊ីន​ធឺរ​ណែហែកឃើរនោះទេ។ ជាងនេះ បច្ចេកវិទ្យា InternetLedCom ក៏អាចដាក់ពង្រាយនៅតាមតំបន់ដាច់ស្រយាល ដែលពុំទាន់មានហេត្ថារចនាសម្ព័ន្ធបច្ចេកទេសស្ដង់ដា ឬនៅក្នុងមន្ទីរ ជាកន្លែងដែលរលកអ៊ីនធឺរណែតគ្មានខ្សែ (Wifi) ត្រូវរំខាន ឬកាត់ផ្ដាច់ដោយសារឧបករណ៍នានាក្នុងមន្ទីរពេទ្យ។

/

បច្ចុប្បន្ន សេវាកម្ម InternetLedCom មានតម្លៃប្រហែលពី ៥០ ទៅ ៦០ដុល្លារអាមេរិក/ខែ ដូច្នេះ វាអាចជួយ Mexico បញ្ចុះតម្លៃនៃសេវាកម្មអ៊ីនធឺរណែត នៅពេលអនាគតដ៏ខ្លីខាងមុខ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Phys