កាលពេលពេលថី្មៗនេះមានបុរសម្នាក់បានរើសបានលុយសរុប�10,000ស្មើរនឹង$14,523 សហរដ្ឋអាមេរិច។បុរសដែលបានអះអាងថាខ្លួនបានរើសបានទឹកប្រាក់ដ៏ច្រើននេះមាន
ឈ្មោះថាRobert Adamsអាយុ 54ឆ្នាំគាត់បានប្រាប់ប៉ូលីសថា គាត់បានឃើញលុយទំាង
នេះនៅជិតម៉ាស៊ីនATMនៃធនាគារChase។
Adamsបាននិយាយថាគាត់ឃើញលុយនេះនៅថៃ្ងទី6 ខែមិថុនាគឺជាពេលដែលគាត់មានណាត់
ជួបជាមួយគូស្នេហ៏បន្ទាប់មកគាត់បានទៅដកលុយនៅម៉ាស៊ីនATMជិតផ្សារWalgreens ស្រាប់តែគាត់បានឃើញលុយនោះតែម្តងហើយគាត់ក៏បានសុំលប់ចោលការណាត់ជួប ដោយទិញគ្រឿងស្រវឹងមកពិសារនៅផ្ទះទៅវិញ។បន្ទាប់មកទៀតគាត់បានប្រាប់ទៅ
ភ្នាក់ងារកាសែតSouthtown Starថាគាត់បានឃើញលុយនេះនៅក្បែរផ្ទះគាត់ទៅវិញជាមូលហេតុ
ធើ្វអោយមានផ្តល់តំរុយរបស់គាត់មានភាពខុសគ្នា។ប៉ូលីសបានចេញប្រតិបត្តិការណ៏
ភ្លាមៗក្នុងការពិនិត្យរុករកនៅផ្ទះរបស់គាត់តែទីបំផុតរឿងពិតចេញមកគឺអី្វៗដែលគាត់
និយាយមកសុទ្ធសឹងតែពាក្យកុហកបោកប្រាស់។ដើម្បីអោយគាត់ដឹងពីកំហុករបស់គាត់
ប៉ូលីសបានបង្ហាញអំពីសកម្មភាពគាត់ដែលបានធើ្វ តាមប្រភេទកាមេរ៉ាCCTV ដែលជាកាមេរ៉ា
ដាក់នៅតាមទីសធារណៈនោះគឺឃើញគាត់បានយកលុយចេញពីផ្សារបន្ទាប់មកជិះឡាន
ចេញទៅបាត់។ក្រោយពីដឹងកំហុសរបស់ខ្លូនក្នុងការរើសបានលុយនេះAdams បានប្រាប់ទៅ តុលាChicagoថាគាត់សុំទោសរាល់ពាក្យសំដីដែលគាត់បានកុហកព្រោះតែគាត់មិនដែលទទួល
បានលុយយ៉ាងច្រើនដូចនេះ។
ប្រភពដើម uk.finance.yahoo.com
ដោយ ដាននី