អង់គ្លេស៖ តាមការអោយដឹងពីសារពត៌មាន ពីទីក្រុង London កាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមកងទ័ពជើងទឹកប្រទេសអង់គ្លេស (Navy) បានបង្កើតនាវាចម្បាំងដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុនមក។

width=455

លោក Admiral Sir Mark Stanhope មេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសអង់គ្លេស បាននិយាយថា MoD គឺជានាវាចម្បាំងដ៏មុតស្រួចបំផុត សមា្រប់ទាហ៊ានជើងទឹកអង់គ្លេសទាំងពេលបច្ចុប្បន្ន និងអនាគត។ MoD មានទងន់ ៥,៤០០​ តោន និងទំហំប្រវែងសរុប ១៤៨ ម៉ែត្រ ដែលអាចអណ្ដែតលើទឹកយ៉ាអង់អាចបំផុត។

width=455លោក Mark Standhope បានបន្ដថា ភាពអស្ចារ្យរបស់ MoD គឺថា វាជាកប៉ាល់ចម្បាំងដែលមានល្បឿនលឿន ក្នុងការប្រម៉ាញ់គួរសត្រូវ។ MoD អាចផ្ទុកកំាភ្លើងយន្ដ និងយន្ដហោះចម្បាំង​បាន ១៣ គ្រឿង ព្រមទាំងកងទាហ៊ានជិត ១០០០នាក់ផងដែរ។ នេះជាវីដេអូក្លីបដែលបង្ហាញពីនាវាចម្បាំងនេះ។ សូមចុចដើម្បីមើល៕

 

ដោយ៖ រក្សាប្រភព៖ dailymail