ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះនឹងមានកម្មវិធីមួយដែលធ្វើឡើងដើម្បីដោះស្រាយរាល់ចម្ងល់ទាំងអស់ដែលជាអាថ៍កំបាំងជុំវិញបញ្ហា UFO ថាតើវាពិតជាមានឬយ៉ាងណា។
កម្មវិធីនេះនឹងត្រូវបានបានធ្វើឡើងនៅសារមន្ទីរ Atomic Testing Museum National SmithsonianInstitution នៃទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលគេបានប្រាប់ថានឹងមានអាថ៍កំបាំងជាច្រើនពី UFO នឹងត្រូវបានដាក់អោយយល់ដឹងជាសាធារណៈ ហើយវាមុខជាទាញបាននូវគំនិតជាច្រើនជាមិនខាន។
នាយកប្រតិបត្តប្រចាំសារមន្ទីរលោក Allan Palmer និងជាអតីតមន្រ្តីទ័ពអាកាសម្នាក់ផងដែរនោះបានប្រាប់ថា យើងនឹងបើកកម្មវិធីនេះនៅថ្ងៃទី ២២ ខែកញ្ញានេះ ដោយបានអញ្ជើញ មនុស្សប៉ុន្មាននាក់ដែលធ្វើការជាមួយគំរោងស្រាវជ្រាវ UFO នេះមកបកស្រាយផងដែរ។
ភ្ញៀវចំនួន ៥ រូបនឹងត្រូវបានអញ្ជើញមកបកស្រាយចំពោះបញ្ហានេះនៅក្នុងកម្មវិធីពិសេសនេះក្នុងនោះមានដូចជា វរសេនីយឯក John Alexander វរសេនីយឯកទ័ពអាកាស William Coleman វរសេនីយឯក Robert Friend និងអតីតអ្នកកាន់គំរោង UFO របស់អង់គ្លេសលោក Nick Pope ជាមួយគ្នានេះលោក Nick Pope បានសន្យាថានឹងលាតត្រដាងការពិតមួយចំនួនរបស់គំរោងសិក្សាលើUFO របស់រដ្ឋាភិបាល អង់គ្លេស។យើងចាំមើលទាំងអស់គ្នាថាតើ ៥ នាក់នេះគេនឹងបកស្រាយបែបណាជាពិសេសជុំវិញបញ្ហាតំបន់Area 51 ដ៏ល្បីល្បាញរបស់អាមេរិកនោះ?
ដោយ៖ ម៉ូកាប្រភពពី៖ k14