កាលពី ម៉ោង22និង០០នាទី យប់ថ្ងៃទី 30ខែមិថុនា ឪពុកម្តាយរាប់រយនាក់បានរង់ចាំនៅ
មុខសាលាមត្តេយ្យ ថាញ់កុងA (Thanh Cong A) នៅទីក្រុងហាណូយ រង់ចាំរហូតដល់
ពេលព្រឹកដើម្បីទិញពាក្យសុំចូលរៀនឲ្យកូន។
កាលពីម៉ោង 21 ឪពុកម្តាយជាច្រើននាក់មានកូនឬចៅ ដែលដល់អាយុត្រូវចូលរៀន
មត្តេយ្យបានឈរអង្គុយយ៉ាងកុះកូរនៅមុខសាលាមត្តេយ្យ ថាញ់កុង A។ មានអ្នកកាន់
កៅអី ឆ័ត្រ កាសែតដើម្បីអង្គុយ សៀវភៅដើម្បីអាន មានខ្លះយកកន្ទេលមកជាមួយ
ដើម្បីគេងទៀតផង។ អ្នកណាក៏ត្រៀមខ្លួនដើម្បីប្រយុទ្ធក្នុងយប់នេះ។

ក៏មានអ្នកមកអង្គុយចាំនៅទីនេះតាំងពីម៉ោង17ល្ងាចទៀតផងដែរ។

ស្រ្តីម្នាក់ឈ្មោះយុង (Dung) បានឲ្យដឹងថា ឆ្នាំនេះ សាលាមត្តេយ្យថាញ់កុង ទទួលកុមារ
អាយុ 2ឆ្នាំ ត្រឹមតែ70នាក់ និង អាយុ 3ឆ្នាំ 70នាក់។ ប៉ុន្តែសរុបចំនួនកុមាររបស់ សាលា
ត្រូវច្រើនជាង3 ដងតួលេខនោះ។

ដើម្បីរក្សារសណ្ដាប់ធ្នាប់ ឪពុកម្តាយនៅទីនេះបានសហការជាមួយគ្នា ចុះឈ្មោះក្នុង
ក្រដាសមួយ ហើយចាំដល់វេនត្រូវគេហៅឈ្មោះ។
បច្ចុប្បន្ន ទីក្រុងហាណូយមានសាលាមតេ្តយ្យប្រហែល 800 សាលា ក្នុងនោះមានសាលារដ្ឋ
ចំនួន 650នៅ ខ័ណ្ឌ សង្កាត់ ភូមិ ចំនួន 29 ក៏ប៉ុន្តែចំនួនសាលានិងថ្នាក់រៀននៅតែមានការ
ខ្វះ មិនទាន់គ្រប់តម្រូវការ។

ស្ថានភាពហួសប្រមាណដូចនេះ ធ្វើឲ្យកន្លែងជាច្រើន កូនក្មេងចំនួន 65-70នាក់រៀនក្នុង
ថ្នាក់តែមួយ។ តាមបទបញ្ជាគឺបានប្រហែលត្រឹមតែ កូនក្មេង35នាក់។
មានឪពុកម្នាក់ឈ្មោះ ហាយ បានប្រាប់ឲ្យដឹងថាស្ថានភាពនេះកើតឡើងតាំងពីប៉ុន្មានឆ្នាំ
កន្លងមកហើយ ក៏ប៉ុន្តែគមិនទាន់មានវិធានការកាត់បន្ថយ។ គាត់និយាយថា៖ ប្រសិនបើ
មិនអាចចូលរៀននៅសាលារដ្ឋបាន ឪពុកម្តាយគ្មានលុយទៅរៀននៅសាលាឯកជន
អញ្ចឹងកូនៗត្រូវតែនៅផ្ទះជាមួយឪពុកម្តាយឬតាយាយ ឬទៅកន្លែងថែក្មេង។
បើមិនទាន់បានរៀនអ្វីសោះ ហើយចូលរៀនថ្នាក់ទី១ គ្រូចង់អោយកូនៗរបស់យើងខ្ញុំចេះ
តួរអក្សរ វាពិតជាពិបាកចំពោះពួកខ្ញុំណាស់។

ប្រភព៖ vnexpress.net
ដោយ៖ មិនា.