កំពុងតែចាប់ដៃជាមួយប្រជាជន , ប្រធានាធិបតីបារាំង លោក Nicolas Sarkozy ស្រាប់តែ
ភា្លមនោះ មានជនមិនស្គាល់មុខលូកដៃមកចាប់ទាញកអាវរបស់លោក ។

ហេតុការនេះបានកើតឡើងកាលពីម្សិលម៉ិញ នៅពេលដែលលោក Sarkozy ចុះសួរសុខទុក្ខ
ប្រជាជន នៅក្រុង Brax ភាគខាងត្បូងប្រទេស បារាំង ។ កំពុងតែចាប់ដៃជាមួយប្រជាជន
ស្រាប់តែភ្លាមនោះមាន បុរសវ័យ 32ឆ្នាំម្នាក់ បានលូកដៃមកចាប់ អាវ របស់លោក រួចទាញ
យ៉ាងខ្លាំង ។ ហេតុការចៃដន្យបែបនេះបានធ្វើអោយ លោក Nicolas Sarkozy ស្ទើរតែដួល
ទៅនឹងដី ។

ជនល្មើសត្រូវបានកងការពារសន្តិសុខចាប់ខ្លួនបាននៅពេលភ្លាមៗផងដែរ តែ អត្តសញ្ញាណ
របស់ជនល្មើសនៅមិនទាន់បានបង្ហាញអោយដឹងច្បាស់នៅឡើយ ។ ប៉ូលីសបានបង្ហើប
អោយដឹងថាបុរសនោះរស់នៅក្នុងតំបន់ Lot et Garonne និងធ្វើការនៅក្នុងរោងភាពយន្ត និង
កំពុងតែឃាត់ទុកនៅឯ Agen ជិតតំបន់កើតហេតុ ៕

(ពី RT)
យ៉ាវីន