កាលពីថ្ងៃម្សិលម៉ិញ(30 មិថុនា)ចិន បានធ្វើការប្រកាស និងអនុញ្ញាតអោយរថយន្តធ្វើ
ចរាចរណ៍លើស្ពានឆ្លងឆកសមុទ្រ Jiaozhou ដែលមានប្រវែងវែងជាងគេលើពិភពលោក
មានទីតាំងស្ថិតនៅក្នុងក្រុង Qingdao នៃខេត្ត Shandong ។
តាមប្រភពពត៌មាន Xinhua បានអោយដឹងថា ស្ពានវែងជាងគេនេះបានចាប់ផ្តើមសាងសង
តាំងពី ខែ ឧសភា ឆ្នាំ 2007 និងចំណាយថវិការសរុបចំនួន 2,3ពាន់លានដុល្លាអាមេរិច ។
ស្ពាននេះមានប្រវែង 36,48គីឡូម៉ែត្រ ទំហំ 35 ម៉ែត្រ ភា្ជប់ពីមជ្ឈមណ្ឌលនៃក្រុង Qingdao
មកមណ្ឌលកោះ Royal Island ។ នេះជាស្ពានដែលមានប្រវែងវែងបំផុតនៅក្នុងពិភពលោក
ដែលមានសរសរគ្រឹះចំនួន 5000 ដើម ។
ប្រភពពីគណៈកម្មការគ្រប់គ្រងផ្នែកចរាចរណ៍នៃទីក្រុង Qingdao បានអោយដឹងថាក្រោយ
ពេលដែលស្ពាននេះត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការ បានការ់បន្ថយពេលវេលាយ៉ាង
ច្រើន គឺពី 40 នាទីមកត្រឹមតែ 20នាទី និង ចំងាយផ្លូវមកសល់ត្រឹមតែ 30 គីឡូម៉ែត្រ ។
ស្ពានថ្មីនេះបានបំបែកឯកត្តកម្ម លើស្ពានវែងបំផុតមួយដែលសាងសង់ឆ្លងកាត់សមុទ្រ
Hang Zhou ភ្ជាប់ពីក្រុង Jiaxing មក ក្រុង Ningbo នៃខេត្ត Zhejiang ភាគខាងត្បូងប្រទេស
ចិន ដែលបានសាងសង់មុន មានប្រវែង 36គីឡូម៉ែត្រ ។
ទន្ទឹមនឹងនេះដែរ រដ្ឋអំណាចរបស់ប្រទេសចិន ក៏បានបញ្ជាក់អោយដឹងដែរថាស្ពានថ្មីមួយ
ទៀតដែលភ្ជាប់ពី ក្រុង Zhuhai នៃខេត្ត Quangdong ជាមួយក្រុង ហុងកុង និង ម៉ាកាវដែល
ទើបតែបានចាប់ផ្តើមសាងសង់ កាលពីចុងឆ្នាំកន្លងទៅ ដែលតាមការធ្វើការប៉ាន់ស្មានមាន
ប្រវែងរហូតដល់ 50 គីឡូម៉ែត្រ នឹងបំបែកឯកត្តកម្ម លើស្ពានខាងលើនេះជាបន្តផងដែរ ។
បើតាមគំរោងស្ពានថ្មីនេះនឹងត្រូវសាងសង់រួចរាល់ នៅឆ្នាំ 2016 ។ ខាងក្រោមនេះជារូបភាព
មួយចំនួននៃស្ពានដែលវែងជាងគេលើពិភពលោក សម័យបច្ចុប្បន្ន ប្រទេសចិន ៖







(ពី Dailyinfo)
រដ្ឋា