វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ថា ក្រុមអ្នកស្រាវជ្រាវ ជន ជាតិអាមេរិកាំង បានរក ឃើញស្នាមសនៅលើ ផ្ទៃនៃភពព្រះអង្គារ ពួកគេអះអាងថា មកពីមានចរន្ត ទឹកហូរកាត់ ឬ ព្រិលធ្លាក់តាំងពីយូរលង់មកហើយ។
ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Brown University បានលើកឡើងថា ស្នាមសដែលនៅជាប់នឹងផ្ទៃ នៃ ភពពណ៌ក្រហមនោះ តាមការសិក្សានិងសន្និដ្ឋាន អាចកើតចេញពីសំណឹកទឹកភ្លៀង ក៏មកពីព្រិលដែល ធ្លាក់ចុះ តាំងពីយូរមកហើយដែលបណ្តាលឲ្យមានស្នាមយ៉ាងដូច្នេះ។
ចំពោះព័ត៌មាននេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ បានយកទៅចុះផ្សាយនៅលើទស្សនាវដ្តី ស្រាវជ្រាវភពផែនដី ដោយ មានបញ្ជាក់អំពីអាថ៌កំបាំងនៅភពនេះទៀតផង។
ក្រុមអ្នកស្រាវជ្រាវបានបង្កើតចរន្ត និងបណ្តាញខ្យល់បក់ដើម្បីវាស់សន្ទង់មើល អំពីទិសដៅនៃការបង្កឲ្យ មានទឹក ធ្លាក់លើភពនេះ ហើយកុ្រមអ្នកវិទ្យាសាស្ត្រគិតថា វាកើតឡើងបាតុភូតនេះតាំងពីកកើតភពនេះជាលើកដំបូងម្ល៉េះ ។ក្រោយមកទៀត ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្កើតគំរូសរីរាង្គ ដើម្បីកំណត់ទីតាំងនៃការធ្លាក់ ចុះមករបស់ទឹកឬព្រិល មកដល់ភពនេះ ៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល