ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរឥណ្ឌូណេស៊ី បានធ្វើការរឹបអូស នឹងដុតចោល នូវទូកនេសាទមួយចំនួន ដែលកង កម្លាំងបានចាប់ ក្នុងដែនទឹករបស់ខ្លួន ពីសំណាក់ក្រុមអ្នកនេសាទថៃ និង វៀតណាម ដែល​បានបំពាន ចូលធ្វើការនេសាទ ក្នុងដែនទឹករបស់ឥណ្ឌូណេស៊ីកន្លងមកនេះ​​​ ។ នេះបើ តាមការផ្សាយ​របស់សារ ព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០១៥។

/

នេះមិនមែនជារឿងថ្មី ឬ ក្តៅគគុកអ្វីទេសម្រាប់ឥណ្ឌូណេស៊ី ព្រោះអាជ្ញាធរដែនសមុទ្ររបស់ ប្រទេស នេះ ធ្លាប់បានប្រកាស កន្លងមកនេះ ជាច្រើនដង  ហើយថា ប្រសិន   បើខ្លួនចាប់បាន ទូកនេសាទបរ ទេស ណាមួយ ដែលចូលមកនេសាទខុស ច្បាប់ក្នុងដែនទឹករបស់ខ្លួន  នោះ ឥណ្ឌូណេស៊ី នឹងធ្វើការ ដុតបំផ្លាញចោលតែម្តង ដោយគ្មានការលើកលែងអ្វីឡើយ។

/

គួរបញ្ជាក់ថា ទូកនេសាទ ថៃ និង វៀតណាម ខាងលើនេះត្រូវបាន ឆ្មាំការពារដែនសមុទ្រ របស់ ឥណ្ឌូ ណេស៊ី ចាប់បានកាលពី    ឆ្នាំមុន  ដោយ  អ្នកនេសាទទាំងអស់ បានរត់ភៀសខ្លួនចេញ ទៅ តាមទូក ផ្សេង ទៀត ស្ថិតនៅដែនទឹក បាតាំ នៃខេត្តអាសេ របស់ឥណ្ឌូណេស៊ី ៕

ប្រភព ៖ បាងកកប៉ុស្តិ៍