ព័ត៌មានអន្តរជាតិ ៖ សរុបរួម មនុស្ស ២៦ នាក់ ​​  នៅតែបន្តបាត់ខ្លួន  បន្ទាប់ពីមានករណីលិច កាប៉ាល់ពីរផ្សេងគ្នា នៅឯឈូងសមុទ្រភាគខាងកើតប្រទេសចិនកាលពីវេលាយប់ថ្ងៃអាទិត្យ និងវេលាព្រឹកថ្ងៃច័ន្ទ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មាន បរទេស ស៊ិនហួរ ។

width=442

គួររំឭកផងដែរថាករណីលិចកាប៉ាល់ពីរផ្សេងគ្នាលើកនេះបានកើតឡើងនៅក្នុងខេត្ត Shan- dong ភាគខាងកើតប្រទេសចិន ។ យ៉ាងណាមិញ បើតាមការអោយដឹងពីនាយកដ្ឋានដែន សមុទ្រ     Yantai  បានអះអាងអោយដឹងថា  ក្នុងជំនួបឧបទ្ទេវហេតុលិច  កាប៉ាល់  ឈ្មោះ XINGLONGZHOU65 កាលពីយប់ថ្ងៃអាទិត្យ  វេលាម៉ោងជាង ៩  នៅឯក្រុង  Yantai នោះ មនុស្ស ១២ នាក់ត្រូវបានគេរាយការណ៍អោយដឹងថា បានបាត់ខ្លួន។

មិនយូរប៉ុន្មាន នាវេលាម៉ោង ២ ទាបភ្លឺឈានចូលថ្ងៃច័ន្ទ ពោលគឺ តែប៉ុន្មានម៉ោងបន្ទាប់ កាប៉ាល់ដឹកទំនិញ មួយផ្សេងទៀត  ត្រូវបានគេរាយការណ៍ដឹងថា  បានជួបនឹងឧបទ្ទេវហេតុ លិចដូចគ្នា ក៏ព្រោះតែកម្លាំងកម្លាំងខ្យល់ដ៏ខ្លាំង។ ក្នុងជំនួបលិចកាប៉ាល់លើកនេះមនុស្ស ១៤ នាក់ បានបាត់ខ្លួន។ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ចេញជួយសង្គ្រោះ និង  រុករក ភ្លាមៗ ពីសំណាក់អាជ្ញាធរមានសមត្តកិច្ចប្រចាំតំបន់   ក្រោយពីដឹងឭ ព័ត៌មានថាមានករណីលិចកាប៉ាល់ពីរផ្សេងគ្នា៕

ប្រែសម្រួល ៖ កុសល ប្រភព ៖ ស៊ិនហួរ