តាមប្រភពជាច្រើនបានឲ្យដឹងថា iPhone 5S វានឹងគ្រាន់តែជា Version Update បន្តិចបន្តួចរបស់iPhone 5 ប៉ុណ្ណោះ ហើយក៏មិនមានអ្វីផ្លាស់ប្តូរពីការរចនាម៉ូត រូបរាងខាងក្រៅឡើយ។
ប្រភពព័ត៌មានថ្មីបំផុតបានឲ្យដឹងថា iPhone ជំនាន់ថ្មីនេះ នឹងបំពាក់នូវប៊ូតុង Home Touch ថ្មី (បំពាក់នូវថ្មគ្រីស្តាល់ sapphire ការពារភាពឆ្កូត ដ៏មានប្រសិទ្ធភាព)។ តាមប្រភពដដែលក៏បានឲ្យដឹងថា សារធាតុថ្ម sapphire ក៏បានប្រើប្រាស់ធ្វើជាកញ្ចក់សំរាប់កាមេរ៉ារបស់ iPhone 5 ផងដែរ។
ម៉្យាងវិញទៀត ប៊ូតុង Home របស់ iPhone 5S ក៏នឹងបំពាក់បន្ថែមនូវ Sensor ស្គាល់ស្នាមម្រាមដៃក្នុងកិច្ចការខំប្រឹងប្រែង ដើម្បីនាំមកនូវ Features ថ្មីៗនៅក្នុង Version iPhone ថ្មីនេះ។ មុននេះ ក៏បានលេចចេញនូវព័ត៌មានចចាមអារាមជាច្រើនថា iPhone 5S ត្រូវបានបំពាក់នូវកាមេរ៉ាមានកំរិតពន្លឺឡើងដល់ 13 megapixel រួមជាមួយ Feature dual-shot ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតរូប និងថតវីដេអូ បានទាំងកាមេរ៉ាមុខ និងក្រោយ ព្រមគ្នាក្នុងពេលតែមួយ។

តាមការសន្និដ្ឋាន iPhone 5S នឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 7 ដែលមានការអភិវឌ្ឍន៍ថ្មីជាច្រើនស្តីពី Interface ហើយនឹងត្រូវបានធ្វើការបង្ហាញណែនាំនៅខែ កញ្ញា ខាងមុខនេះ៕
ដោយ៖ សិលាប្រភព៖ Zng