WeiPhone គេហទំព័រមួយរបស់ចិន កាលពីពេលមុននេះ ធ្លាប់បានបង្ហោះនូវព័ត៌មានចចាមអារាមត្រឹមត្រូវមូយចំនួន ពីផលិតផលរបស់ Apple បានបន្តឲ្យដឹងថា iPhone 5S (ឬ iPhone 6) នឹងមានអេក្រង់ Retina ថ្មីជាមួយទំហំ pixel ខ្ពស់ជាងទ្វេដង បើប្រៀបជាមួយអេក្រង់ Retina បច្ចុប្បន្ន ក្នុងពេលដែលទំហំអេក្រង់ នៅដដែល (4 inch) ។ តាមប្រភពដដែលបានឲ្យដឹងថា iPhone ថ្មីនឹងបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំនេះ។

អេក្រង់ Retina របស់ iPhone គឺជាអេក្រង់ដែលល្អបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ន។ ចំពោះអេក្រង់ Retina របស់ iPhone 5 សព្វថ្ងៃនេះ គឺមានភាពភ្លឺច្បាស់ ត្រជាក់ភ្នែកណាស់ទៅហើយ។ នៅពេលដំឡើង Pixel ដល់ទៅទ្វេដង ក្នុងពេលទំហំអេក្រង់នៅដដែល នោះអេក្រង់ Retina របស់ iPhone ថ្មី នឹងកាន់តែអស្ចារ្យជាងនេះទៅទៀត៕

/

ដោយ៖ សិលាប្រភព៖ TTE