គ្រឿងផ្សំ៖

១- ត្រីបំពងឱ្យស្រួយ ដូចជា ត្រីដំរី ត្រីទីឡាពីយ៉ា ត្រីគន្ធរ ត្រីរ៉ស់ ជាដើម។ ២- ថាសបន្លែត្រៀម មានសាលាដ ត្រសក់ និង ប៉េងប៉ោះ រៀបយ៉ាងណាឱ្យស្អាត តាមក្បាច់ដែលយើងស្រឡាញ់។ ៣- ទឹកត្រីសម្រូប ៖ ទឹកត្រី ស្ករស អំពិលទុំ ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមស្លឹក ម្ទេស និង ម្សៅឆា។

/

របៀបធ្វើទឹកត្រី៖

១- បំពងខ្ទឹមស អោយឈ្ងុយ ហើយចាក់ទឹកត្រីចូល កន្លះវែក ដាក់ស្ករសពីរស្លាបព្រាបាយ អំពិលទុំមួយគួរ។ ២- យកម្សៅឆា១ស្លាបព្រាកាហ្វេ ដាក់លាយទឹកកន្លះកែវ កូរចូលគ្នាអោយសព្វ ហើយចាក់ក្នុងខ្ទះទឹកត្រីខ្ទឹមបំពង រួចកូរអោយសព្វ ទាល់តែឆ្អិនម្សៅ។ ៣- រំងាស់អោយចេញជាតិអំពិលជូរ ភ្លក្សថែមថយ សាបប្រៃផ្អែមជូរ តាមចំណូលចិត្ត។ ៤- ខ្ទឹមក្រហមហាន់ជាបន្ទះ ស្លឹកខ្ទឹមហាន់កង់ និង ម្ទេសទុំហាន់បញ្ឆិតៗ ចូលក្នុងទឹកត្រីរំងាស់ កូរហើយលើកចាក់សម្រូបលើត្រីបំពង ហើយបរិភោគភ្លាមៗ ទាន់ក្តៅៗ ជាមួយបាយស ៕

/

ដោយ៖ សារ៉ាត

ប្រភព៖ ផ្ទះមុខម្ហូប