កាលពីថ្ងៃទី 28ខែមិថុនាឆ្នាំ 2011 រដ្ឋភិបាលប្រទេសកាម៉េរូន (Cameroon) បានបញ្ចេញ
សេចក្តីសម្រេចមួយស្តីពីការហាមឃាត់ការធ្វើដំណើរដោយមធ្យោបាយសាធា រណៈ នៅលើដងផ្លូវពេលយប់ ដើម្បីជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីស្រ
វឹងស្រា។
Cameroon traffic (រូបថត៖ Flickr)
ប្រធាននាយកដ្ឋានផ្លូវជើងគោក ចំណុះក្រសួងគមនាគមន៍កាម៉េរូន លោក Aoudou Dotel
Moussa បានឲ្យដឹងថា �35% នៃគ្រោះថ្នាក់ចរាចរណ៍សរុប កើតមានឡើងនៅពេលយប់ ដោយភាគច្រើនបណ្តាលមកពីអ្នកបើកបរស្រវឹង។ កាលពីឆ្នាំមុន គ្រោះថ្នាក់ចរាចរណ៍
បានបណ្តាលឲ្យមនុស្សប្រហែល 12.000នាក់ បាត់បង់ជីវិត និង១២០០០នាក់ទៀតរបួស�។
ប៉ុន្តែសេចក្តីសម្រេចនេះ ធ្វើឱ្យប្រជាជនជាច្រើនមានការមិនពេញចិត្ត និងធ្វើការរិះគន់ថា វាបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើជំនួញ និងរកស៊ីនៅពេលយប់របស់ពួកគេ។ ប្រជាជនច្រើន
បន្ទោសថា ស្ថានភាពផ្លូវគឺជាមូលហេតុសំខាន់ បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថ្នល់កៅស៊ូសរុប មានតែ 20%ប៉ុណ្ណោះ�។ គួរបញ្ជាក់ថា ការហាមឃាត់នេះ ធ្វើឲ្យមានការ
ប៉ះពាល់យ៉ាងច្រើន ចំពោះម្ចាស់រង្គសាល និងក្លឹបរាត្រី ហើយសកម្មភាពពេលយប់ នៅ
ក្នុងទីក្រុងទាំងមូល នឹងថយចុះ រួមទាំងអ្នកលក់ដូរមួយចំនួនធំ ក៏ត្រូវទទួលរងការប៉ះពាល់
ដូចគ្នាផងដែរ៕
ប្រភព៖ News Yahoo
ដោយ៖ ណាវី .