ព័ត៌មានអន្តរជាតិ ៖ រាល់ជើងហោះហើរចុះចត ក៏ដូចជាចេញដំណើរទាំងអស់ ត្រូវបានលុបចោល ពន្យាពេល   ក៏ដូចជាបង្វែរ ទៅអាកាសយានដ្ឋានផ្សេងៗទៀត  ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិ Jomo Kenyatta International Airport របស់ប្រទេសកេនយ៉ាបានផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ  នេះបើតាមការអោយដឹង  ពីទីភ្នាក់ងារសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

width=439

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ការឆាបឆេះដ៏សន្ធោសន្ធៅមួយនេះ បានកើតឡើងនៅផ្នែកដំណើរមកដល់នៃក្រុមមនុស្សធ្វើដំណើរ (International Arrival) ។  ភ្លាមៗ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីជំនាញខាងសង្គ្រោះបន្ទាន់ផងដែរ។

width=435

ដោយឡែក     មកទល់នឹងខណៈនេះ  មិនទាន់មានប្រភពច្បាស់ការណ៍ ណាមួយបញ្ជាក់ច្បាស់នៅឡើយនោះទេ ស្តីពីមូលហេតុ  ដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះអគ្គីភ័យក្នុងអាកាសយានដ្ឋានអន្តរជាតិមួយនេះ​    ស្របពេលដែលទំហំនៃការខូចខាត ក៏ដូចជា ទិន្នន័យស្តីពីក្រុមមនុស្សរងរបួស    ក៏មិនទាន់បានផ្សាយអោយដឹងផងដែរ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

width=434

ដោយ ៖ ពិសីប្រភព ៖ ស្កាយ