មុនថ្ងៃដាក់បង្ហាញ Moto X, Motorola បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាមួយស្មាតហ្វូន Android ថ្មីបីស៊េរី ស្ថិតក្នុងត្រកូល Droid រួមមាន Droid Mini, Ultra និង Maxx។ ទាំងបីស៊េរីនេះ គឺសុទ្ធតែជាVersion Update ពីបណ្តាស្មាតហ្វូន Android ត្រកូល Droid កាលពីឆ្នាំមុន ដូចជា M ឬ Maxx HD។

Droid Ultra និង Droid Maxx ស្ថិតនៅក្នុងស្មាតហ្វូនស៊េរីខ្ពស់ ដោយបានបំពាក់នូវប្រព័ន្ធ Motorola X8 Mobile Computing រួមមាន Chip Dual Core 1,7 GHz, Chip ក្រាហ្វិក 4 core រួមជាមួយ RAM 2 GB ដែលមានទិន្នផលល្អជាងមុន 24% បើប្រៀបជាមួយ Version មុន។

ផ្នែកខាងក្រោយ Droid ទាំងពីរខាងលើ បំពាក់នូវកាមេរ៉ាទំហំ 10 megapixel ជាមួយកាណុង F/2.4,មានអំពូល Flash។ វាមានអេក្រង់ OLED 5 inch កំរិតពន្លឺ 720p។ ស្មាតហ្វូនទាំងពីរមានមេម៉ូរីក្នុងទំហំ 32 GB, 4G LTE, NFC។

Maxx មានថ្ម 3.500 mAh និងមានកម្រាស់ស្តើងគឺ 8,5 mm ក្នុងពេលដែល Ultra ស្តើងជាងនេះបន្តិចថែមទៀតគឺ មានកម្រាស់ 7,18 mm។ គុណសម្បត្តិម៉ូដែលទាំងពីរនេះគឺ ការដំឡើងរួចជាស្រេចនូវ Android 4.2.2 ថ្មីបំផុត Support Feature បញ្ជាដោយមិនចាំបាច់ប៉ះអេក្រង់ ដូចទៅនឹងGoogle Now និង Siri ដែរ។

ចំណែក Droid Mini គឺជាម៉ូដែលស៊េរីមធ្យម និងមានការរចនាម៉ូតតូចជាងគេ ក្នុងចំណោមបីស៊េរីថ្មីនេះ។ មានរូបសណ្ឋាន Hardware ដូចទៅនឹង Maxx និង Ultra ប៉ុន្តែ Mini មានអេក្រង់តែ HD 4,3 inch និងបរិមាណថ្ម 2.130 mAh។

/

ម៉ូដែលថ្មី Droid Maxx, Ultra និង Mini របស់ Motorola នឹងមានមុខនៅលើទីផ្សារចាប់ពីថ្ងៃទី ២០ខែសីហា ខាងមុខនេះ ក្នុងកំរិតតំលៃ Maxx (299$), Ultra (199$) និង Mini (99$) រួមជាមួយកិច្ចសន្យាប្រើប្រាស់សេវាកម្មប្រព័ន្ធទូរស័ព្ទចល័តរបស់ Verizon (អាមេរិច)៕

Droid Maxx

/

/

Droid Ultra

/

/

Droid Mini

/

/

ដោយ៖ សិលាប្រភព៖ VE & TTE