យុវជនម្នាក់ត្រូវបានគេកាត់ទោសអោយជាប់ពន្ធនាគារ ចំនួនច្រើនជាង ១២ ឆ្នាំកាលពីពេលថ្មីៗនេះពីបទរំលោភសម្លាប់ ដែលបានកើតឡើងកាលពី ២ ឆ្នាំមុន។/

រូបភាពស្រ្តីចំណាស់រងគ្រោះជាមួយកូនប្រុស

សព្វថ្ងៃនេះ Jay Soso មានអាយុ ២០ ឆ្នាំគត់ ហើយអាថ៍កំបាំងរបស់គេត្រូវបានអស់លក្ខណក្នុងខួបកំណើតគម្រប់ ២០ ឆ្នាំនេះក្រោយពេលដែលប៉ូលីសស៊ើបអង្កេតរកឃើញថាកាលពី ២ ឆ្នាំមុនគេបានប្រព្រឹត្តបទល្មើសរំលោភហើយសម្លាប់អ្នកជិតខាងម្នាក់ដែលជាយាយចាស់អាយុ ៦៣ ឆ្នាំលោកយាយ Marie Reid ដែលធ្លាប់ទុកគេដូចជាចៅបង្កើត ដោយហេតុការណ៍នេះកើតឡើងក្នុងផ្ទះរបស់ស្រ្តីចំណាស់ផ្ទាល់តែម្ដង។/

ពិរុទ្ធជន Jay Soso

សាកសពរបស់អ្នកស្រ្តី Reid ត្រូវបានគេរកឃើញស្លាប់យ៉ាងកំសត់ជាមួយរ៉ូបគេងយប់ដែលមានប្រលាក់ពេញដោយឈាម។ លោកយាយមានកូនប្រុសម្នាក់ឈ្មោះ Paul Reid អាយុ ៣១ ឆ្នាំបានប្រាប់ថាម្ដាយរបស់ខ្លួនគឺជាមនុស្សល្អណាស់ គាត់មានបេះដូងទូលាយ ចិត្តល្អដែលតែងតែជួយកិច្ចការងារក្នុងសហគមន៍ជានិច្ច មិនគួរណាមានមនុស្សអាក្រក់មកធ្វើឃាតគាត់យ៉ាងសាហាវឃោរឃៅបែបនេះសោះ។ដោយសារតែមិនអស់ចិត្តកូនប្រុសរូបនេះបានសុខចិត្តអោយក្រុមប៉ូលីសស៊ើបអង្កេតយកសពរបស់ម្ដាយខ្លួនទៅធ្វើកោសល្យវិច្ច័យ ដើម្បីស្វែងរកមុខឃាតករពិតប្រាកដ។ ក្រោយមកជាង ២ឆ្នាំឃាតករត្រូវបាវែកមុខ ដោយគេសង្ស័យទៅលើ Jay Soso ជាមនុស្សទី ១ ដែលមានភាគរយខ្ពស់ក្នុងការសន្និដ្ឋានថាជាឃាតករសម្លាប់នារីចំណាស់រូបនេះ ចុងក្រោយគេបានរកឃើញថាDNA របស់ Jay Soso ពិតជាត្រូវគ្នា ៩៩% ទៅនឹង ទឹកកាម ដែលមាននៅក្នុងខ្លួននារីចំណាស់មែន។

/

លោក Paul Reid មានការខកចិត្តនឹងខឹងសម្បារជាខ្លាំងទៅលើ យុវជនជាអ្នកជិតខាងម្នាក់នេះព្រោះគាត់បានប្រាប់ថា Jay ជាអ្នកជិតខាងម្នាក់ដែលគាត់ទុកចិត្តជាងគេហើយលោកយាយក៏ទុកគេម្នាក់នេះដូចជាចៅបង្កើតផងដែរ ហើយ Paul តែងតែពឹងអោយ Jay ជួយមើលម្ដាយរបស់ខ្លួនរៀងរាល់ពេលដែលគេមិននៅ ក្រោយពេលដែលសាកសពលោកយាយត្រូវបានរកឃើញនោះ Jay បានមករក Paul ហើយនិយាយលួងលោមគេទៀតផង រយៈពេល ២ ឆ្នាំជាងក្រោយពេលដែលលោកម្ដាយខ្លួនស្លាប់ទៅ Paul នៅតែទុក Jay ជាអ្នកជិតខាងល្អម្នាក់តែមិននឹកស្មានថាគេជាមនុស្សមានថ្លើមជាសត្វតេរិច្ឆានបែបនេះសោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ Dailymail