ស្ទើរតែមិនគួរអោយជឿ ៖ ពិតណាស់ វីដេអូមួយនេះ បានក្លាយជាបេក្ខភាពវីដេអូ ដែលមាន អ្នកចូលទស្សនាច្រើនបំផុតនៅក្នុងគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ។ គួរបញ្ជាក់ ផងដែរថា វាគឺជាវីដេអូសោកនាដកម្មដ៏គួរអោយរន្ធត់មួយ នោះគឺ ក្មេងប្រុសតូចម្នាក់ វ័យ ទើបតែ ១២ ឆ្នាំ បានបាញ់សម្លាប់បុរសម្នាក់ស្លាប់នៅនឹងកន្លែង ដោយអចេតនា នេះបើយោ ងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល។

ប្រភពសារព័ត៌មានមួយនេះ បានអះអាងអោយដឹងថា ករណីសោកនាដកម្មដ៏គួរអោយរន្ធត់ នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅឯជាយក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី នៅឯក្លឹប បាញ់កាំភ្លើងមួយកន្លែង។
ក្មេងប្រុសតូច អាចមានវត្តមាននៅទីនោះបាន ខណៈមានការអមដំណើរជាមួយនឹងម្តាយ របស់ខ្លួន។ ដោយឡែក បុរសដែលបានស្លាប់បាត់បង់ជីវិតនោះ ត្រូវបានគេជឿថា ជាមិត្ត ភក្កិប្រុសរបស់ម្តាយគេ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង ក្រោយពីមានក្មេងប្រុស តូចនោះ បានប្រទះឃើញកាំភ្លើងម៉្យាង (rifle) រួចក៏យកវាមកលេង តែដឹងអីថា ខណៈពេលដែលរាកៃនោះ ចុងកាណុងបែរជាតម្រង់ចំបុរសម្នាក់នោះទៅវិញ រហូតបានបណ្តាលអោយកើតមានឡើងនូវសោកនាដកម្មមួយនេះតែម្តង។

សារព័ត៌មានដដែលបន្ថែមថា ក្មេងប្រុសតូចនោះ មិនត្រូវបានប្រឈមនឹងការផ្តន្ទាទោសអ្វីនោះទេ តែអ្នកដែលត្រូវប្រឈមនឹងការផ្តន្ទាទោសនោះគឺ គ្រូបង្រៀនម្នាក់ ដែលមានវត្តមាននៅទីនោះ មានការធ្វេសប្រហែសអោយក្មេងតូចរូបនេះប្រទះឃើញកាំភ្លើងមួយប្រភេទនោះ រួចយកមកលេងតែផ្តេសតែផ្តាស។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ជាប់គាំង នឹងស្ពាន កំពស់ដល់ទៅជិត ៧ ម៉ែត្រ មានរយៈពេលដល់ទៅ ២០ នាទី - ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង- ប្រទះឃើញ រូបភាពស្នាមរបួស ដ៏គួររន្ធត់ ក្រោយពីងពាង មានពឹសខ្លាំងបំផុតខាំ- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ
ប្រែសម្រួល ៖ កុសលប្រភព ៖ ដេលីម៉ែល