ក្នុងនាមជាអ្នកល្បីឈ្មោះ ក្នុងរឿងអ្វីមួយ តែងតែមានអ្នកឈ្នានីស ដែលតាមធ្វើបាបដាក់ខ្លួនជានិច្ច តែពេលខ្លះគ្រោះថ្នាក់ ដល់ជីវិតក៏ជាគ្រោះថ្នាក់ កើតឡើងដោយចៃដន្យដែល ។ តែតារាម៉ូដែលរូបស្រស់ខាងក្រោមនេះ ត្រូវបានគេសំលាប់ យ៉ាងព្រៃផ្សៃហើយយកទៅផ្លុងចោលក្នុងព្រៃ ។

Theថ្មីៗនេះប៉ូលីសរុស្សី បានរកឃើញសាកសពមួយ ដែលត្រូវគេយកទៅបោះចោលក្នុងព្រៃក្នុងលក្ខណៈអាក្រាតកាយ ។ សាកសពនោះ ត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលរុស្សីយ៉ាងល្បីល្បាញម្នាក់វ័យ ២៨ ឆ្នាំដែលមានឈ្មោះថា Yulia Loshagina ។ សាកសពរបស់នាងមានរបួសពេញខ្លួនហើម មើលសឹងតែមិនស្គាល់ ។ ជនសង្ស័យដែលប៉ូលីសកំពុងស៊ើ់បអង្កេត គឺជាស្វាមីរបស់នាង ព្រោះបើយោងតាមភ័ស្តុតាង មួយចំនួនដែលប៉ូលីសបានរកឃើញ តែយើងនៅមិនទាន់ដឹងនៅឡើយទេ ។

Theប៉ូលីសបានយក DNA និងទូរស័ព្ទមួយ ដែលគេបានរកឃើញនៅកន្លែងដែលនាងស្លាប់ យកទៅពិនិត្យហើយ លទ្ធផលនឹងចេញមកក្នុងពេលឆាប់ៗនេះ ហើយយើងក៏អាចនឹងដឹងអំពី ឃាតករក្នុងពេលឆាប់ៗនេះផងដែរ ដូចនេះទស្សនិកជន កុំភ្លេចរង់ចាំតាមដានជាមួយ Camnews ទាំងអស់គ្នា ៕