ខេត្ត​ពោធិ៍សាត់​៖ស្រ្តី​ម្នាក់​បាន​សម្រេច​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ ឯង​ចោល​កូន​តូច​ៗ​ចំនួន​២​នាក់​ដោយ​ចង​.ក​ដោយ​សារ​តែ​ ខឹង​ប្តី​បើក​ប្រាក់​ខែ​បាន​ហើយ​ មិន​ទុក​លុយ​ឲ្យ​ចាយ​។ករណី​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៦​ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០១១​ត្រង់​ចំណុច​ផ្ទះ​ស្រ្តី​រងគ្រោះ​ស្ថិត​ក្នុង​ភូមិ​អូ​ស្តៅ​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​ពោធិ៍សាត់​។

លោក​ប៉ិច​ សុផាន់​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ​បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​ដែល​ធ្វើ​អត្តឃាត​ដោយ​ខ្លួន​ឯង​នេះ​ឈ្មោះ​ជា​ សុវណ្ណី ​អាយុ៣១​ឆ្នាំ​ ។ ករណី​នេះ​ក្រោយ​ការ​ពិនិត្យ​សព​ និង​កន្លែង​កើតហេតុ​យើង​សន្និដ្ឋាន​បាន​ថា​ស្រ្តី​រងគ្រោះ​គឺ​ពិត​ជា​ចង​ក​ សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដ​មែន​ ដោយ​សារ​តែ​នាង​ខឹង​ប្តី​ឈ្មោះ​ជា​ ណា​រីន​ អាយុ​៣១​ឆ្នាំ​ មាន​មុខ​របរ​ជា​កម្មករ​របស់​គយ​ សម្រាប់​គយ​ប្រើ​ឲ្យ​ជញ្ជូន​ទំនិញ​គេច​ពន្ធ​ដែល​គយ​ចាប់​បាន​ ក្នុង​ប្រាក់​កម្រៃ​មួយ​​ខែ​បាន​ ៨​ម៉ឺន​រៀល

លោក​ប៉ិច​ សុផាន់​បន្ត​ថា​ដោយ​សារ​តែ​ប្តី​ធ្វើ​ការ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​មិន​ដែរ​ឲ្យ​ លុយ​ប្រាក់​សម្រាប់​ចិញ្ចឹម​កូន​២​នាក់​ ក្នុង​បន្ទុក​នោះ​ស្រ្តី​រង​គ្រោះ​ក៏​សម្រេច​ទៅ​ចង​.ក​សម្លាប់​ខ្លួន​នឹង​ ធ្នឹម​ផ្ទះ​កម្ពស់​២.៦០​ម៉ែត្រ​ស្លាប់​តែ​ម្តង​។​ បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

http://www.kampucheathmey.com/local-...-05-47-39.html