ថ្មីៗនេះ អង្គការអភិវឌ្ឈន៍សហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ OECD ទើបតែបានធ្វើការប្រ
កាសជាផ្លូវការមួយដែល ស្តីអំពី ជីវភាពរស់នៅរបស់ប្រជាជនដែលមានលក្ខណៈល្អប្រសើរ
បំផុត នៅលើពិភពលោក ដែលក្នុងនោះប្រទេស អូស្រ្តាលី ទទួលបានលំដាប់ថ្នាក់ល្អជាង
គេ ។

តាមប្រភពពី News បានអោយដឹងថាតារាង better life initiative ដែលបានធ្វើការប្រៀប
ធៀបលើប្រទេសចំនួន 34 ដែលជាសមាជិករបស់ OECD បូករួmក្នុងនោះមាន 11 កត្តា
សំខាន់ៗដូចជាៈ ប្រាក់ចំណូល,សុខភាព,ការអប់រំ,សមភាពរវាងគ្រួសារនិង ការងារ ,កំរិត
សុវត្ថិភាព,នយោបាយ,បរិស្ថាន,ផ្ទះសំបែង និង សេចក្តីពេញចិត្តនៅក្នុងជីវភាពរស់នៅ...
ជាដើម ។
លទ្ធផលបានបង្ហាញថាប្រជាជន អូស្រ្តាលី មានសេចក្តីពេញចិត្តបំផុតនៅក្នុងជីវភាពរស់នៅ
របស់ពួកគេ ។ បន្ទាប់មកគឺប្រជាជនប្រទេស កាណាដា ,ស៊ុយអែត,New Zealand,ណវ៉ែស,
ដាណឺម៉ាក,ស្វ៊ីស,ហូឡង់,និងប្រទេស Luxembourg ។

OECD បានសន្និដ្ឋានថា ជនជាតិ អូស្រ្តាលី បានផុតពីស្តង់ដាក្នុងការវាយតំលៃអំពីជីវភាព
ដែលមានក្នុងកត្តាទាំង 11 ខាងលើ ។ ក្នុងនោះប្រាក់ចំណូលរបស់គ្រួសារនិមួយៗ មានកំរិត
ខ្ពស់ជាងកំរិតមធ្យមរបស់ OECD ដែលបានកំណត់ និងកត្តាមួយចំនួនផ្សេងៗទៀត ។

តារាងវាយតំលៃបានបង្ហាញអោយឃើញបន្ថែមថា ស្ត្រីជាម្តាយគ្រប់រូបតែងតែរកការងារបាន
ធ្វើនៅក្រោយពេលដែលកូនទៅសិក្សា ។ ដែលនេះបញ្ជាក់យ៉ាងច្បាស់អំពីភាពស្មើគ្នា រវាង
គ្រួសារនិង ការងារ ។ ទៀតសោតកំរិតការងាររបស់ប្រជាជន អូស្ត្រាលី តិចជាងប្រជាជន
នៅក្នុងប្រទេសផ្សេងៗដែលជាសមាជិករបស់ OECD ។

ការបំពុលបរិស្ថានរស់នៅក៏មានកំរិតទាបជាងប្រទេស OECD ។ ការចូលរួមរបស់ប្រជាជន ក្នុងសកម្មភាពសាធារណៈ (ព្រឹត្តិការណ៍សសហគមន៍) មានកំរិតខ្ពស់ ។ ចំនួនអ្នកទៅបោះ
ឆ្នោត ពីឆ្នាំ មុន គឺ 95% ជាចំនួនដែលច្រើនបំផុតនៅក្នុង OECD ៕
ដោយ៖ រដ្ឋា