អ្នកទ្រឹស្ដី​និយមដ៏ល្បីឈ្មោះ Scott C. Waring ទើបតែបានប្រកាសថា ខ្លួនបានរកឃើញអាគារមួយចំនួននៅលើភពព្រះអង្គារ ហើយបានចោទថា NASA បានលាក់រឿងនេះ។

/

Scott C. Waring បានប្រកាសនូវការរកឃើញរបស់ខ្លួន នៅលើទំព័រ blog របស់ខ្លួន ដែលមានចំណងជើងថា “នៅលើភពអង្ការ រួបភាពអាគារនៅជើងភ្នំ”។

Scott C. Waring បានចោទប្រកាន់ NASA ថាបានលាក់រឿងនេះ ដោយបង្ហាញតែកូនរូបថត មួយសន្លឹកដែលគេមិនអាចមើលឃើញអ្វីច្បាស់។

/

Scott C. Waring បានសរសេរថា ៖ “ខ្ញុំបានរកឃើញរូបថតមួយ​នៅលើទំព័រដើមរបស់ NASA ហើយហ្វាលដើមមានទំហំតែ 4kb។ រូបថតនេះ តូចស្មើនឹង app មួយនៅលើទូរស័ព្ទតែប៉ុណ្ណោះ។ ខ្ញុំបានហ្ស៊ូមរូបថតនោះ ហើយក៏បានរកឃើញថា នៅជើងភ្នំមួយ​ មានអាគារ ដែលមានទ្វារ និងបង្អួច​”។

Waring យល់ថា NASA ត្រូវតែបញ្ចេញរូបថតទាំងនេះឱ្យបានច្បាស់ជាងមុន ដើម្បីបញ្ជាសការចោទប្រកាន់នានា។

/

ទាំងយ៉ាងណាក៏ដោយ អង្គការ NASA បានបដិសេធថា ខ្លួនមិនបានលាក់បាំងអ្វីនោះទេ ដោយពួកគេថា NASA គឺជាអង្គការមួយដែលបើកទូលាយជាងគេក្នុងពិភពលោក។

ប្រែសម្រួល ៖ បុត្រា