ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយបញ្ជាការកណ្តាលកងទ័ពអាម៉េរិក បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី ៣១ ខែ សីហា កងយោធារបស់អាម៉េរិក បានបន្តវាយប្រហារ លើកង កម្លំាងឧទ្ទាម រដ្ឋ ឥស្លាម នៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ដោយប្រើប្រាស់ យន្តហោះចម្បំាង ២ គ្រឿង
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ ទី០១ ខែកញ្ញា ឆ្នាំ២០១៤ថា ការវាយប្រហារ ដោយ យន្តហោះចម្បំាងទំាងពីរគ្រឿងនោះ រួមមាន ទីមួយនៅជិតទំនប់ មូសាល់ ដេម និង មួយទៀត នៅជិតទីប្រជុំជន អាម័រលី ដែលមាន ផ្ទះសម្បែងរបស់ពួកជនជាតិភាគតិច សៀ ទួកកូមិន ត្រូវ ក្រុម ឧទ្ទាមរដ្ឋឥស្លាម កាត់ផ្តាច់មិនឲ្យ ទទួលម្ហូបអាហារ ទឹក និងថ្នាំសង្កូវ។
ការវាយប្រហារនៅជិត អាម័រលី នោះ បានធ្វើឲ្យខូចខាត រថពាស ដែកមួយគ្រឿង របស់ក្រុមឧទ្ទាម ចំណែកនៅជិត មូសាល់ ដេម បាន បំផ្លាញរថយន្ត បំពាក់អាវុធរបស់ក្រុម ISIL មួយ គ្រឿងផងដែរ ។ ក្រោយការវាយ ប្រហារយន្តហោះ បានហោះចេញមកវិញដោយសុវត្ថិភាព៕
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ