នៅពេលបង្ហាញខ្លួននារដូវស្លឹកឈើជ្រុះឆ្នាំនេះ WatchOS 3 នឹងនាំមកនូវបទពិសោធថ្មីបំផុតសម្រាប់អ្នកប្រើប្រាស់នាឡិកា Apple Watch។ នេះគឺជាបទពិសោធថ្មីស្រឡាង មានល្បឿនលឿនជាងមុន និងមានមុខងារច្រើនជាងមុន ល្អជាងមុន។

/

ពហុមុខងារនៅលើ Mac

បន្ទាប់ពីការឧទ្ទេសនាមរបស់ CEO Tim Cook អគ្គនាយករងផ្នែកបច្ចេកវិទ្យានៅ Apple លោក Kevin Lynch ក៏បានឧ្ទេសនាមប្រព័ន្ធប្រតបត្តិការថ្មីបំផុតនៅលើនាឡិកា Apple Watch។

បើតាមលោក Kevin Lynch ការទាញយកបណ្ដា App គឺមានល្បឿងលឿនជាងមុនដល់ទៅ ៧ដង។ នេះមិនមែនជាតួលេខល្អបំផុតនោះទេ ប៉ុន្ដែពេលវេលារង់ចាំនៅលើនាឡិកា Apple Watch ត្រូវបានកាត់បន្ថយ ដែលជួយឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍ល្អបំផុត។

ការកែលំអទីពីរដែលគួរឱ្យចាប់អារម្មណ៍របស់ watchOS 3.0 គឺមុខងារ​ Instant Launch។ ដូចទៅនឹង iOS ពេលនេះ watchOS អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចដំណើរការអេក្រង់ ស្រដៀងនឹងអេក្រង់ Recent Apps របស់ iOS និងប៉ះដើម្បីដំណើរការនូវកម្មវិធីដែលចង់ប្រើ។ ការកែលំអមួយទៀងនោះគឺ Control Center ដែលអនុញ្ញាតឱ្យដំណើរការនូវបណ្ដាអបសឹន ដោយគ្រាន់តែអូសអេក្រង់ពីក្រោមទៅលើ។

/

មុខងារសរសេរអក្សរនៅលើ watchOS 3.0

ប៊ូតុង Digital Crown ពេលនេះ ត្រូវបានប្រើប្រាស់ដើម្បីបង្ហាញអេក្រង់នៃកម្មវិធីដែលបាននិយាយខាងលើ ជំនួសឱ្យការដំណើរការបញ្ជីទំនាក់ទំនងរបស់អ្នកប្រើប្រាស់។

ការកែលំអទី ៣ នោះគឺ មុខងារសរសេរអក្សរនៅលើអេក្រង់នាឡិកា។ Apple ក៏បានសង្កត់ធ្ងន់ទៅលើ បណ្ដាមុខងារផ្នែកសុខភាពនៅលើនាឡិកា Apple Watch​​​ ហើយចាប់ពី watchOS 3.0 តទៅ អ្នកប្រើប្រាស់អាចជ្រើសរើស Activity Ring នៅលើផ្ទៃអេក្រង់នាឡិកា។ កម្មវិធីមួយថ្មីដែលមានឈ្មោះថា Breathe នឹងជួយឱ្យអ្នកប្រើប្រាស់ អាចចងចាំនូវកម្មវិធីហាត់ដកដង្ហើមរៀងរាល់ថ្ងៃ។ Apple Watch ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រៀបធៀបលទ្ធផលនៃការហាត់ដកដង្ហើមរបស់ខ្លួន ជាមួយនឹងលទ្ធផលរបស់មិត្តភ័ក្ដិ។

/

ប្រៀបធៀបលទ្ធផលនៃការហាត់ដកដង្ហើមរបស់ខ្លួន ជាមួយនឹងលទ្ធផលរបស់មិត្តភ័ក្ដិ

ក្រុមអ្នកអភិវឌ្ឍរបស់ Apple នឹងបានសាកល្បងកំណែ Preview របស់ watchOS 3 ចាប់ពីថ្ងៃនេះ ខណៈដែលកំណែពេញលេញ តាមគម្រោង វានឹងត្រូវដាក់លក់ ក្នុងរដូវស្លឹកឈើជ្រុះខាងមុខ៕

ប្រែសម្រួល ៖ បុត្រា