នាឡេកាឆ្លាតវៃដែលត្រូវបានគេរង់ចាំបំផុត ក៏ត្រូវបាន Apple ឧទ្ទេសនាម ប៉ុន្ដែ ឈ្មោះរបស់វា មិនមែន iWatch នោះទេ ផលិតផលនេះ ត្រូវ Apple ដាក់ឈ្មោះថា Apple Watch។

/

នេះគឺជាឧបករណ៍មួយ ត្រូវបានឧទ្ទេសនាមថា “មានភាពឯកជនខ្ពស់បំផុត” មិនធ្លាប់មានពីមុនមករបស់ Apple ។ Apple Watch ត្រូវបានផលិតឡើងក្នុងគោលដៅថែថែសុខភាព ដែលមានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់អ្នកប្រើប្រាស់។

/

Apple Watch មាន ២កំណែ ដោយមានទំហំផ្សេងៗគ្នា ហើយអតិថិជន អាចជ្រើសរើសខ្សែជ័រកៅស៊ូ ច្រើនពណ៌ ឬក៏លោហធាតុ ដូច្នេះតម្លៃរបស់វា ក៏ខុសគ្នា។ ក្រៅពីនេះ Apple Watch ក៏មានកំណែប្រណិតពិសេសសម្រាប់អ្នកមាន ដោយវាប្រើប្រាស់មាស ១៨ការ៉ាត។

/

ផលិតផលនេះ មានអេក្រង់ថាច់ស្គ្រីន អាចតភ្ជាប់ជាមួយកុំព្យូទ័រ Mac និង iPhone, iPad ឬ iPod Touch ។ ទន្ទឹមនឹងមុខងារសម្រាប់តាមដានសុខភាព Apple Watch ក៏បំពាក់បណ្ដា​កម្មវិធីមានប្រយោជន៍ជាច្រើនផ្សេងទៀត ដូចជា ផែនទី មូលបត្រ អាកាសធាតុ នាឡេការោទ៍ម៉ោង និងកម្មវិធី Siri ។ល។

/

Apple Watch នឹង​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ ចាប់​ពី​ដើម​ឆ្នាំ​ ២០១៥ ខាង​មុខ​ ដោយមាន​តម្លចាប់​ពី​ ៣៤៩ ​ដុល្លារ​អាមេរិក​។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ techradar/time