ស្រីៗស្លៀកពាក់​ bikini យ៉ាងសិចស៊ីសម្តែងនៅចំពោះមុខក្រុមបុរសអង្គុយនៅក្រោមឆាក
ហើយគេសង្ឃឹមថា នឹងមានសំណាងល្អត្រូវបានគេជ្រើសរើស។ ពិធីជ្រើសរើសប្រពន្ធ របស់សេដ្ឋីចិននេះប្រព្រឹត្តឡើងនៅថ្ងៃទី 25ខែមិថុនា នៅទីក្រុង Wuhan។ រូបភាព
នៅលើគេហទំព័រ Chinadaily។



ដើម្បីបានចូលរួមពិធីជ្រើសរើសប្រពន្ធនេះ ភ្ញៀវត្រូវតែមានលក្ខណះមួយចំនួនដូចជា មានទ្រព្យសម្បិត្តផ្ទាល់ខ្លួនជាង 4,6លាន USD ឬចំណូលរៀងរាល់ឆ្នាំត្រូវតែច្រើន
ជាង​ 154.000USD។

មិនត្រឹមតែប៉ុណ្ណោះ ត្រូវបង់ថ្លៃចូល 15.000 USD ទៀតផង។

ចំពោះការចុះឈ្មោះប្រលងរបស់ស្រីៗ​នោះ គឺឥតគិតថ្លៃ។

ក៏ប៉ុន្តែដើម្បីមានវត្តមានក្នុងព្រឹត្តិការណ៍នៅថ្ងៃទី 25ខែមិថុនា ស្រីទាំងនោះ​ក៏ត្រូវឆ្លងការប្រកួត
ជាច្រើនលើកផងដែរ។

ប្រភព៖ China daily
ដោយ៖ ណាវី ។