មន្ត្រីអាមេរិគបានឲ្យដឹងថា មនុស្សចំនួន 6នាក់បានស្លាប់ និង 60នាក់រងរបួសក្នុង​
គ្រោះថា្នក់​ចរាចររវាង រថភ្លើង Amtrack ជាមួយនឹង រថយន្តកុងតាន័រនៅរដ្ឋ Nevada
អាមេរីក។

ឧបទ្ទេវហេតុកើតឡើងតាំងពីម៉ោង 11h20' (ម៉ោងនៅអាមេរីក) ថ្ងៃ24ខែមិថុនា

រថភ្លើង Amtrack នេះមានភ្ញៀវចំនួន 204នាក់ និងបុគ្គលឹក14នាក់ ចាប់ផ្តើមធ្វើដំណើរពី
Chicago បានឆេះយ៉ាងខ្លាំងដែលហាក់បីដូចជាបាល់ភ្លើងដ៏ធំអញ្ចឹង ហើយត្រូវដល់ល្ងាច
ថ្ងៃ 26 កន្លែងកើតហេតុនេះ​
ទើបនឹងមានសុវត្ថិភាពសំរាប់អ្នកសើបអង្កេតធ្វើការ។

ក្រុមអ្នកសើបអង្កេតចំនួន 18នាក់មកពីស្ថាប័នសុវត្ថិភាពគមនាគមន៍ដឹកជញ្ជូនជាតិ
ត្រូវបានបញ្ជូនមកដើម្បី​ធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ។

ក៏ប៉ុន្តែគេនៅតែមិនទាន់មានរបាយការពន្យល់ច្បាស់លាស់អំពីមូលហេតុរបស់គ្រោះ
ថ្នាក់នោះទេ។ តាមព័ត៌មានអ្នកសើបអង្កេតបានឲ្យដឹងថា អ្នកបើកបរពីរនាក់ក្នុងក្រុម
រថយន្តកុងតាន័រ បានឃើញរថយន្តនោះ មិនអាចឈប់ ទោះបីជាមានការព្រមាន
ជាបន្តបន្ទាប់ក៏ដោយ បន្ទាប់មករថយន្តនោះក៏បុករថភ្លើងនោះតែម្តង។

ប្រភព៖ CBC.ca
ដោយ៖ ណាវិ ។