Misrata គឺជាទីក្រុងធំទីបី នៅក្នុងប្រទេស លីប៊ី គឺជាតំបន់ដែលមានការប្រយុទ្ធគ្នាយ៉ាងក្តៅ
គគុក រវាងក្រុមអ្នកស្មោះស្ម័គ្រនឹងលោក Moammar Gadhafi ជាមួយក្រុមប្រឆាំង ។ នៅលើ
ដងវិថីនៃទីក្រុង Misrata បានបន្សល់ទុកនូវគ្រាប់បែកមិនទាន់ផ្ទុះជាច្រើន ។

គ្រាប់មិនទាន់ផ្ទុះនេះឃើញមាននៅស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុង Misrata ប្រជាជននៅទី
នោះបានប្រមូលគ្រាប់ទាំងនោះដាក់តាំងបង្ហាញនៅតាមទីតាំងនានា ដូចជានៅមុខអាគារ
ទីវាលលំហរ រឺ ក៏ ទីសាធារណៈផ្សេងៗ ។

ដោយការដាក់តាំងនេះមិនមានការគ្រប់គ្រងត្រឹមត្រូវ និង ដើម្បីការពារការផ្ទុះជាយថាហេតុ
អ្នកជំនាញការផ្នែក គ្រាប់បែក និងមីន របស់អង្គភាព ACT Alliance បានធ្វើការពិភាក្សាជា
មួយប្រជាជន និង ស្ថាប័ន នានាក្នុងតំបន់ អំពីអស្ថេរភាពនៃគ្រាប់មិនទាន់ផ្ទុះទាំងនោះ ។

លោក Briton Richard MacCormack មេក្រុមនៃអ្នកជំនាញខាងលើបានធ្វើបកស្រាយពន្យល់
ថាក្នុងចំនោមគ្រាប់ទាំងនោះប្រសិនបើមានគ្រាប់ណាមួយផ្ទុះ នោះគ្រាប់ទាំងអស់នឹងផ្ទុះជា
បន្តបន្ទាប់ ។

Abdul Majeed បានបង្ហាញពីបំនែកនៃគ្រាប់បែកដែលបានធ្លាក់នៅជិតផ្ទះរបស់លោកកាល
ពីកំឡុងខែបួន កន្លងមកដែលមិនទាន់ផ្ទុះ ត្រូវបានកូនប្រុសអាយុ 15ឆ្នាំ ឈ្មោះMohammed
បានជួបប្រទះ និងត្រូវបាត់មួយផ្នែកនៅដៃខាងស្តាំ បន្ទាប់ពីគ្រាប់នោះផ្ទុះឡើងជា
យថាហេតុ ។ Mohammed បានឆ្លងកាត់ការវះកាត់ចំនួនបីលើកមកហើយ ។

Hisham Algaid រងគ្រោះកាលពីកំឡុងខែ ឧសភា កន្លងទៅនៅពេលដែលគេ និង មិត្តភក្តិ
លេងគ្រាប់កាំភ្លើងរបស់កាំភ្លើង ធន់ធ្ងន់ ដែលមិនទាន់ផ្ទុះ ដែលបណ្តាលអោយ បងប្អូន
របស់ Algaid ឈ្មោះ Mohammed ត្រូវបានបាត់បង់ជីវិត និងអ្នកផ្សេងរងរបួសធ្ងន់។

សារមន្ទីរយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅជិតវិហារ អ៊ីស្លាម នៅឯ Misrata ។ ចំពោះប្រជាជន
សាមញ្ញពួកគេមានការពិបាកណាស់ដើម្បីដឹងថាគ្រាប់ណាបានផ្ទុះហើយ និង គ្រាប់ណា
មិនទាន់ផ្ទុះ ។

ក្រុមអ្នកដោះមីន របស់អង្គភាព ACT Alliance បានធ្វើទស្សនកិច្ចនៅទីកន្លែងតាំងបង្ហាញ
យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះមួយចំនូននៅក្នុងទីក្រុង Misrata និងបានជំរុញដល់ប្រជាជនទូទៅ
យកគ្រាប់ទាំងនោះទៅចោលអោយឆ្ងាយពីតំបន់ ដែលមានប្រជាជនរស់នៅ ។

ស្រ្តីម្នាក់ដែលមានកន្សែង គ្របក្បាលយ៉ាងជិតកំពុងតែថតផ្តិតយករូបភាពនៃគ្រាប់មិនទាន់
ផ្ទុះទាំងនោះតាមរយៈទូរស័ព្ទដៃរបស់គាត់ ។

អង្គភាព ACT Alliance អោយដឹងថា អស្ថេរភាពនៃគ្រាប់មិនទាន់ផ្ទុះនៅក្នុងទីក្រុង Misrata
ទាំងនោះគឺជាកិច្ចការដ៏ចាំបំផុតដែលត្រូវធ្វើការដោះស្រាយជាបន្ទាន់ ។ នៅពេលដែល
ភារកិច្ចរួចរាល់ហើយ ប្រជាជនក្នុងក្រុងទាំងមូលនៅតែអាចបន្តបើក សារមន្ទីរដើម្បីដាក់តាំង
បង្ហាញនូវ គ្រាប់យុទ្ធភ័ណ្ឌ ទាំងឡាយបានដដែល ៕
(ប្រភពពី BBC)
យ៉ាវីន