យល់ដឹង៖ តាមការសិក្សាស្រាវជ្រាវថ្មីមួយ របស់ក្រុមអ្នកវិទ្យាសាស្រ្ដរបស់ប្រទេសអាឡឺម៉ង់ បានបង្ហាញថា បុរសភាគច្រើនបន្ទាប់ពីចប់កិច្ចការក្នុងការិយាល័យ តែនៅពេលមកដល់ផ្ទះ បែរជានៅជាប់ដៃជាមួយនឹង Facebook គឺតែងតែទទូលបានការខឹងសម្បារពីនារី ជាភរិយា។

សេចក្ដីរាយការណ៍ របស់សារពត៌មាន ABC ដែលបានបង្ហាញពីទិន្នន័យមួយ ក្នុងប្រទេសអាឡឺម៉ង់ថា មនុស្សប្រុស ស្រីចំនួន ២០៥នាក់ ដែលភាគច្រើនជាអ្នកបញ្ចប់ការសិក្សាក្នុងមហាវិទ្យាល័យ បាននិយាយថា ដោយសារតែសប្បាយនឹងការ Online ឬ Upload រូបភាពក្នុងគេហទំព័រ Facebook ពេក គឺពួកគេបានភ្លេចផ្ដល់នូវភាពហ្អែមល្អែមអោយគ្នា នឹងគ្នាអស់ទៅហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការមានទិន្នន័យដែលផ្ដល់ពីប្រទេសកូរ៉េខាងជើងដែរថា មនុស្សប្រុសប្រមាណជា ៤២ភាគរយ បានភ្លេចអស់អំពីការរូមភេទទៅហើយ ដោយសារ Facebook នេះឯង៕
ដោយ៖ រក្សាប្រភព៖ research