មនុស្សភពផ្កាយមានពិត ហើយបានទំនាក់ទំនងជាមួយមនុស្សនៅលើផែនដី។ នេះគឺជាការអះអាងរបស់លោក Edgar Mitchell អតីតកំពូលអវកាសចររបស់ NASA និងជាមនុស្សទី៦ដែលបានឈានជើងដើរលើឋានព្រះចន្ទ។

អ្នកអវកាស Edgar Mitchell (ឆ្វេង) និយាយថា មនុស្សភពផ្កាយមានក្បាល និងភ្នែកធំៗ
Edgar Mitchell អាយុ ៧៧ឆ្នាំ ដែលជាមនុស្សម្នាក់ដែលបានឈានជើងដើរលើឋានព្រះចន្ទជាមួយនឹងយាន Apollo 14 ក្នុងឆ្នាំ ១៩៧១ បាននិយាយដូចខាងលើ ក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុ Kerrang! នៅប្រទេសអង់គ្លេស កាលពីឆ្នាំ ២០០៨។
Mitchell ឱ្យដឹងថា មនុស្សភពផ្កាយគឺមានពិត ប៉ុន្តែ ត្រូវបានបណ្ដារដ្ឋាភិបាលបិទបាំងអស់រយៈពេលជាង ៦០ឆ្នាំកន្លងមក។ Mitchell ថ្លែងថា ខ្លួនកំពុងបង្ហើបឱ្យដឹងនូវល្បិចល្បែងលាក់បាំងការពិតនេះ។
អតីតអវកាសចររបស់ NASA រូបនេះ ប្រាប់ថា គាត់បានដឹងអំពីវត្តមានរបស់ UFO ដែលមកកាន់ផែនដី ក្នុងអំឡុងពេលគាត់ធ្វើការនៅ NASA ប៉ុន្តែ រឿងទាំងអស់នេះត្រូវបានលាក់បាំង។
អ្នកអវកាសវ័យ ៧៧ឆ្នាំនេះក៏បានអះអាងថា NASA បានទំនាក់ទំនងជាមួយមនុស្សភពផ្កាយ។ យោងតាមការឱ្យដឹងពីលោក Mitchell មនុស្សភពផ្កាយមានរូបរាងតូច តែភ្នែក និងក្បាលធំ។
លោក Mitchell បន្តថា មនុស្សភពផ្កាយ មានរូបរាងដូចទៅនឹងការស្រមៃរបស់ក្រុមអ្នកផលិតភាពយន្ត ៖ រូបរាងតូច តែភ្នែក និងក្បាលធំ។

លោក Edgar Mitchell អាយុ ៧៧ឆ្នាំ ដែលជាមនុស្សម្នាក់ដែលបានឈានជើងដើរលើឋានព្រះចន្ទជាមួយនឹងយាន Apollo 14 ក្នុងឆ្នាំ ១៩៧១
លោក Mitchell បញ្ជាក់ថា បច្ចេកវិទ្យារបស់មនុស្សយើង មិនអស្ចារ្យដូចបច្ចេកវិទ្យារបស់មនុស្សភពផ្កាយ ហើយថា មនុស្សអាចនឹងបាត់មុខពីផែនដី បើសិនត្រូវមនុស្សភពផ្កាយស្អប់៕
ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail