ថ្ងៃនេះ សារព័ត៌មានរបស់អង់គ្លេស Mail Online បានចុះផ្សាយព័ត៌មានថ្មីមួយ ស្តីអំពីការទិញដូរកីឡាករ របស់ក្រុម Manchester United ។ អ្នកដឹកនាំថ្មីលោក David Moyes មានទំនុកចិត្តជាខ្លាំង ក្នុងការនាំយក Cesc Fabregas ពី Barcelona និង Lewandowski ពី Dortmund មកចូលរួ​មនៅទឹកដី Old Trafford មុនពេលចាប់ផ្តើម បើកការហ្វឹកហាត់ថ្មី ។Old Trafford បានបើកទ្វារចាំស្វាគមន៍សំរាប់ Cesc Fabregas និង Lewandowski ជានិច្ច ។កំពូលតារាបាល់ទាត់ទាំង ២ នេះក៏ធ្លាប់ បានបញ្ចេញអារម្មណ៍ថា ចង់ផ្លាស់ប្តូរទៅលេងនៅក្របខណ្ឌអង់គ្លេសផងដែរ ទើបធ្វើអោយក្រុម Manchester United កាន់តែមានទំនុកចិត្តក្នុងការនាំយក កីឡាករទាំង ២ នេះ ។ថ្មីៗនេះក្រុម Borussia Dortmund បានប្រកាសថា នឹងមិនលក់ Lewandowski អោយទៅក្រុមBayern Munich ឡើយទោះជាចំនួនទឹកប្រាក់ ថ្លៃយ៉ាងណាក៏ដោយ ។ ដូចនេះហើយ បើសិនជា Lewandowski ចង់ចាកចេញពីក្របខណ្ឌ Bundesliga នោះមានតែក្រុម Manutd ទេដែលសាកសមសំរាប់រូបគេ ។ ក្រុម Manchester United នឹងចំណាយ ២៥,៥ លានផោនសំរាប់នាំយក Lewandowski ដោយកាលពីរដូវកាលមុនក្រុម Manchester United អោយតំលៃត្រឹមតែ១៨ លានផោនប៉ុណ្ណោះ ទើបមិនអាចយក Lewandowski បានកាលពីរដូវកាលមុន ។

/ចូលមកដល់ Cesc ដែលកំពុងតែមានបញ្ហា មិនអាចគ្រប់គ្រងតំណែងលេង របស់ខ្លួនក្នុងក្រុមBarcelona ។ Cesc កំពុងតែស្ថិតក្នុងដំណាក់កាល ពិភាក្សាជាមួយនិងគ្រូបង្វឹក Tito ថាតើគេអាចលេង ដំណែងរបស់គេបានទេ ។ ដោយសារតែមូលហេតុនេះហើយ ទើបធ្វើអោយ Cescចង់ចាកចេញ ។ ប្រសិនបើ Manchester United អោយតំលៃមួយសមស្រប Cesc នឹងចាកចេញពី Barcelona ទៅកាន់ ទឹកដី Old Trafford ក្រុម Manchester United ។

/គួរបញ្ជាក់ផងដែរថា David Moyes កំពុងតែប្រញ៉ាប់ប្រញ៉ាល ក្នុងការបំពេញចន្លោះប្រហោងនិង ពង្រឹងគ្រឹះរបស់ក្រុម Manchester United ហើយក៏ត្រូវដោះស្រាយបញ្ហាជាមួយ Rooneyនិង Nani ក្នុងការចាកចេញផងដែរ ៕

/

ដោយ ៖ កុសលប្រភព ៖ 24h